អន្តរជាតិ
រូបិយប័ណ្ណ​ផ្លូវការ​របស់​ប្រទេស​សមាជិក​អាស៊ាន​មាន​អ្វីខ្លះ​?
21, Jul 2018 , 5:41 pm        
រូបភាព
ដោយ:
​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន ជា​អង្គការ​អន្តររដ្ឋាភិបាល​ក្នុង​តំបន់​មួយ ដែល​សមាជិក​នីមួយៗ មាន​សាវតា​ខុស​ឆ្ងាយ​ពីគ្នា​រួមទាំង​សង្គម​វប្បធម៌ នយោបាយ និង​សេដ្ឋកិច្ច​ទៀតផង​។ ខុសពី​សហភាព​អឺរ៉ុប ដែលជា​អង្គការ​អន្តររដ្ឋាភិបាល​ក្នុង​តំបន់​មួយ​ដូចគ្នា​ដែរនោះ អាស៊ាន មិនទាន់មាន​គោលនយោបាយ​អនុវត្ត​ការប្រើប្រាស់​រូបិយប័ណ្ណ​រួម​នោះទេ​។



​តាម​បទពិសោធន៍​នៃ​ការអនុវត្ត​របស់​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប ការប្រើប្រាស់​រូបិយប័ណ្ណ​តែមួយ​(​អឺរ៉ូ​)​ក្នុង​តំបន់ មាន​សារៈសំខាន់​ណាស់​ក្នុង​ការធានា​ពី​ស្ថិរភាព​អត្រា​ប្តូរប្រាក់​, ការធ្វើ​ពាណិជ្ជកម្ម​តាម​ច្រកព្រំដែន និង​ជាពិសេស​នោះ វា ក៏​ជួយ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ជារួម​ផងដែរ​។​

​យ៉ាងណាក៏ដោយ គោលនយោបាយ​នេះ ទំនងជា​មិនអាច​អនុវត្តបាន​ក្នុង​បរិការណ៍​តំបន់​អាស៊ាន​បាន​នៅឡើយ​នោះទេ​។ បើទោះបី​អាស៊ាន មាន​គោលដៅ​ធ្វើ​សមាហរណកម្ម​តំបន់​ឲ្យ​ក្លាយ​សហគមន៍​តែមួយ​ក៏ដោយ គោលនយោបាយ​នេះ មិនអាច​ធ្វើទៅ​បានឡើយ ដ្បិត​ខុសពី​បណ្តា​ប្រទេស​អឺរ៉ុប ប្រទេស​អាស៊ាន នៅមាន​គម្លៀត​សេដ្ឋកិច្ច​ឆ្ងាយ​ពីគ្នា​។

​ខាងក្រោម​នេះ គឺជា​រូបិយប័ណ្ណ​របស់​បណ្តា​ប្រទេស​អាស៊ាន ដែល​ដកស្រង់​ពី​គេហទំព័រ​ផ្លូវការ​របស់​ធនាគារជាតិ​កម្ពុជា​ស្តីពី​អាត្រា​ប្តូរប្រាក់​គោល​រវាង​រូបិយប័ណ្ណ​បរទេស​ជាមួយ​ប្រាក់រៀល ចុះ​ថ្ងៃ​២០​កក្កដា ឆ្នាំ​២០១៨៖

១. កម្ពុជា មាន​រូបិយប័ណ្ណ​ផ្លូវការ «​រៀល​»
២. ឥណ្ឌូណេស៊ី មាន​រូបិយប័ណ្ណ​ផ្លូវការ « រ៉ូ​ពី » ដែល ១០០០​រ៉ូ​ពី ជា​មធ្យម​ស្មើ ២៨២.៥០ រៀល​
៣. ឡាវ មាន​រូបិយប័ណ្ណ​ផ្លូវការ « គីប » ដែល ១០០០​គីប ជា​មធ្យម​ស្មើ ៤៩៧.៥០ រៀល
៤. ម៉ាឡេស៊ី មាន​រូបិយប័ណ្ណ​ផ្លូវការ « រី​ង្គ​ហ្គី​ត » ដែល ១​រីង​ហ្គី​ត ជា​មធ្យម​ស្មើ ១,០០៤.០០ រៀល​
៥. មី​យ៉ាន់​ម៉ា មាន​រូបិយប័ណ្ណ​ផ្លូវការ « ក្យា​ត » ដែល ១០០​ក្យា​ត ជា​មធ្យម​ស្មើ ២៨៨.៥០ រៀល​
៦. ហ្វីលីពីន មាន​រូបិយប័ណ្ណ​ផ្លូវការ « ប៉េ​សូ » ដែល ១០០​ប៉េ​សូ ជា​មធ្យម​ស្មើ ៧,៦១៦.០០ រៀល​
៧. សិង្ហ​បុរី មាន​រូបិយប័ណ្ណ​ផ្លូវការ «​ដុល្លារ​សិង្ហ​បុរី​» ដែល ១​ដុល្លារ​សិង្ហ​បុរី ជា​មធ្យម​ស្មើ ២,៩៨០ រៀល​
៨. ថៃ មាន​រូបិយប័ណ្ណ​ផ្លូវការ « បាត » ដែល ១​បាត ជា​មធ្យម​ស្មើ ១២២ រៀល​
៩. វៀតណាម មាន​រូបិយប័ណ្ណ​ផ្លូវការ « ដុង » ដែល ១០០០​ដុង ជា​មធ្យម​ស្មើ ១៧៧.០០​រៀល​
១០ ព្រុយ​ណេ គ្មាន​ទិន្នន័យ​៕



Tag:
 រូបិយ​ប​ណ្ណ័​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com