កំណាព្យ
ពីនេះ ពីនោះ
ក្រុមការងារ​ល្អ​!
21, Jul 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ ជាប់​ទង​
-​ការងារ​ក្រុម ផ្តុំ​គំនិត គិត​រួមគ្នា​
​ស្ទួយ​ស្ទុះស្ទា ជា​ធ្លុង​មួយ ជួយ​ជ្រោមជ្រែង​
​រួមសុខទុក្ខ មុខ​ដូច​ក្រោយ ខ្សោយ​រួម​ជ្រែង​
​ទ័ល​ទាស់ទែង រែង​រេ​គិត ពិត​ស្រាយ​ធូរ​។​

-​ដឹង​កិច្ចការ ថា​ត្រូវ​ចាប់ ក្តាប់​ឱកាស​
​មិន​ផ្តេសផ្តាស ខ្មាស​ខ្លួនឯង បែង​គិតគូរ​
​ស្តាប់​យោបល់ ឆ្ងល់​ហ៊ាន​សុំ កុំ​រអ៊ូ​
​ធ្វើ​មុខជូរ ស៊ូ​លំបាក យ៉ាក​ម្នាក់ៗ​។​

-​ជឿជាក់​ចិត្ត ឥត​អល់អែក ចែក​អញ​ឯង​
​ឃើញ​ខុស​ថ្លែង ស្តែង​ស្តី​ស្តាប់ ប្រាប់​គ្នា​ជាក់​
​មាន​អ្នក​ដួល ស្រួល​ស្រុះគ្នា គ្រាហ៍​កុំ​ធាក់​
​ទ្រព្យ​រួមរក្ស ជាក់​ក្រុម​ល្អ ត​អង្វែង​៕


© រក្សាសិទ្ធិដោយ thmeythmey.com