ជាតិ
បាក់ឌុប
បាក់ឌុប៖ អាណិតចៅកំព្រា ជីដូនវ័យ៨៥ឆ្នាំធ្វើដំណើរពីខេត្តព្រះសីហនុមកលើកទឹកចិត្តចៅនៅភ្នំពេញ
× ភ្នំពេញ៖ វ័យ៨៥ឆ្នាំទៅហើយ តែលោកយាយ ប៉ែន សារ៉េត មិននឿយហត់ក្នុងការធ្វើដំណើរលើចម្ងាយផ្លូវប្រមាណ១៣០គីឡូម៉ែត្រ ពីស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញនោះឡើយ។ បេសកកម្មដ៏ធំរបស់ដូនចាស់ម្នាក់នេះ គឺមកគាំទ្រ និងលើកទឹកចិត្តចៅស្រីរបស់ខ្លួន ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យទួលទំពូង។
ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey លោកយាយ សារ៉េត បានបញ្ជាក់ឲ្យដឹងថា យុវតី ជៀផេក សុវណ្ណគិរី គឺជាចៅស្រីដំបូងរបស់ខ្លួន ដែលរៀនដល់កម្រិតទី១២ និងឈានដល់ការប្រឡងបាក់ឌុប។ គាត់បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញប្រមាណ៣ថ្ងៃមុនថ្ងៃប្រឡង ដើម្បីផ្តល់កម្លាំងចិត្តដល់ចៅស្រី ដែលកំព្រាឪពុកម្តាយតាំងពីតូច និងទទួលបានការចិញ្ចឹមបីបាច់ និងទំនុកបម្រុងពីអង្គការមួយកន្លែង៕
Tag:
ជាតិ
អប់រំ
ប្រឡង
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com