កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel៖ Neymar ត្រូវតែ​ទទួលយក​ការ​ចំអក​ពី​អ្នកគាំទ្រ ទោះ​ជួយ PSG ឈ្នះ Strasbourg​ក្តី​
16, Sep 2019 , 4:03 pm        
រូបភាព
​លោក Thomas Tuchel អ្នកចាត់ការ​ទូទៅ​ក្រុម Paris Saint-Germain ថា Neymar ត្រូវតែ​ទទួលយក​ការទិតៀន​ពី​អ្នកគាំទ្រ បើ​ទោះ​ខ្សែប្រយុទ្ធ​រូបនេះ​ស៊ុត​មួយ​គ្រាប់​យ៉ាង​អស្ចារ្យ​នៅ​ចុង​ម៉ោង ដើម្បី​ជួយ​ក្រុម​យកឈ្នះ Strasbourg ១-០ ក្នុងការ​ប្រកួត​ដំបូង​របស់គេ​នៅ​រដូវ​កាល​ថ្មី​នេះ​ក៏ដោយ​។​



​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​ឲ្យ PSG ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបាន​អ្នកគាំទ្រ​ស្រែក​ចំអក​ជុំវិញ​ការចង់​ផ្ទេរ​ចេញពី​ក្រុម​ម្ចាស់​ជើងឯក​បារាំង​ទៅកាន់​ក្រុម​ចាស់ Barcelona អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​កាល ២០១៩-២០ នេះ​។​



​បើតាម​សារព័ត៌មាន​ចុះផ្សាយ​កន្លងមក Neymar ពិតជា​ចង់​ចាក​ចេញពី​ក្លិប​នៅ​បារាំង​នេះ​ណាស់ ប៉ុន្តែ​ចុងក្រោយ​នៅតែ​មិនអាច​ទៅរួច​ដោយ​ចរចា​គ្នា​មិន​ត្រួវ​រូ​វ​គ្នា​។​
​ជុំវិញ​ឥរិយាបទ​របស់​អ្នកគាំទ្រ​មកលើ​កូនក្រុម​របស់ខ្លួន​បែបនេះ លោក Tuchel បានផ្តល់​យោបល់​ថា Neymar ចាំបាច់​ត្រូវ​ទទួលយក​ការរិះគន់​ពី​សំណាក់​អ្នកគាំទ្រ​ទាំងនោះ ប៉ុន្តែ​លោក​សរសើរ​ចំពោះ​ការឆ្លើយតប​របស់​ខ្សែប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូបនេះ​ដោយ​ការរក​ជ័យជម្នះ​ឲ្យ​ក្រុម​។​

«​មិន​ងាយស្រួល​នោះទេ​ព្រោះ Neymar ជា​កីឡាករ​ដែល​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ប៉ុន្តែ​យ៉ាងណា​គាត់​ធ្វើ​បានល្អ​។ នោះ​ជា​របៀប​របស់​អ្នកគាំទ្រ និង​មិន​ងាយស្រួល​ទេ​សម្រាប់​ពួកគេ ស្របពេល​កីឡាក​ល្បី​ម្នាក់​ក្នុង​ក្រុម​មានការ​ចរចា​នៅពេល​ទីផ្សារ​ដោះដូរ​នោះ​។ ដូច្នេះហើយ Neymar ត្រូវ​ទទួលយក​ឥរិយាបទ​របស់​ក្រុម​អ្នកគាំទ្រ​»​។ នេះ​ជាការ​អះអាង​របស់​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ក្នុង​សន្និសីត​ការ​សែត​ក្រោយ​ចប់​ការប្រកួត​។​



​យ៉ាងណាក៏ដោយ លោក Tuchel មើលឃើញថា​កា​រិះគន់​នេះ និង​ជំរុញ Neymar លេង​កាន់តែ​ល្អ​ជាង​មុន គួបផ្សំ​នឹង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់គេ​នៅលើ​ទីលាន​។
​ឆ្លងកាត់​ការប្រកួត​៥​លើក PSG ឈរ​កំពូល​តារាង Ligue 1 មាន​១២​ពិន្ទុ នាំមុខ​ក្រុម​លេខ​ពីរ Rennes លេខ​៣ Nantes និង​លេខ​៤ Marseille ចំនួន​២​ពិន្ទុ​។ ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុងប៉ារីស​មួយ​នេះ ត្រូវមាន​ភារកិច្ច​ក្នុង​ក្របខណ្ឌ​អឺរ៉ុប UEFA Champions League សម្រាប់​ជំនួប​សន្សំ​ពិន្ទុ​ពូ​ល A ផង ដោយ​ត្រូវ​ស្វាគមន៍ Real Madrid នៅ​រាត្រី​ថ្ងៃទី​១៧ ខែកញ្ញា​៕


Tag:
 Thomas Tuchel
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com