ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Yak Capital PLC បានរៀបចំកម្មវិធីចែករំលែក ពីវិស័យបច្ចេកវិទ្យាសតវត្សទី២១
17, Sep 2019 ,
10:19 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុន Yak Capital PLC បានរៀបចំកម្មវិធីជួបជុំម្ចាស់អាជីវកម្ម និងសហគ្រិនប្រមាណ ៧០នាក់ ដើម្បីចែករំលែកបទពិសោធន៍ និងការគ្រប់គ្រងអាជីវកម្ម ដល់សហគ្រិនដែលបានចូលរួម និងណែនាំពីទស្សវិស័យ និងចក្ខុវិស័យរបស់ក្រុមហ៊ុន Yak Capital ផងដែរ។ កម្មវិធីត្រូវបានរៀបចំឡើង នៅសណ្ឋាគារ Raffle Le Royal Hotel ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាច្រើនរូប។
ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន យក្សខាប់ភីថល លោកវេជ្ជបណ្ឌិត Henry SIM បានឲ្យដឹងថា ក្រុមហ៊ុនមានចក្ខុវិស័យចង់ពង្រីកវិសាលភាព E-Commerce និងបណ្តាញសង្គមឲ្យកាន់តែមានភាពប្រសើរឡើងក្នុងប្រទេសកម្ពុជា ហើយលោកក៏ជឿជាក់ដែរថា កម្ពុជាជាប្រទេសដែលមានសក្តានុពល នឹងរីកចម្រើនឆាប់រហ័ស លើវិស័យទាំងនេះ។
នៅក្នុងឱកាសនោះ លោក James Vanna អគ្គនាយកគ្រប់គ្រង់របស់ក្រុមហ៊ុន Yak Capital ក៏បានធ្វើបទបង្ហាញផែនការសម្រាប់រយៈពេល៥ឆ្នាំ ដល់ម្ចាស់អាជីវកម្ម និងសហគ្រិនផងដែរ។
ដោយមានការចូលរួមពីក្រុមហ៊ុនដ៏ធំមួយឈ្មោះថា Yeah1 (Yeah1group.com) ពីប្រទេសវៀតណាម លោក Tong Nguyen Anh Nhuong ដែលជាប្រធានក្រុមប្រឹក្សាភិបាល បានចែករំលែកនិងសង្តត់ធ្ងន់ ពីភាពជោគជ័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាថា អត្រាជោគជ័យ និងបរាជ័យគឺខ្ពស់ដូចគ្នា។ ប៉ុន្តែបើបានជោគជ័យដូចក្រុមហ៊ុនរបស់លោកហើយនោះ ពិតជាអាចផ្លាស់ប្តូរជីវិតទាំងស្រុង រួមទាំងបុគ្គលិកផងដែរ។ បើតាម លោក Tong Nguyen Anh Nhuong សព្វថ្ងៃក្រុមហ៊ុនលោក មានតម្លៃប្រហែលជា ៤០០ (Million USD) លានដុល្លារសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនលោកមានភាពជោគជ័យជាខ្លាំងលើវិស័យ(Entertainment,Media,and Advertising) កម្សាន្ត ប្រព័ន្ធផ្សព្វផ្សាយ និងការផ្សាយពាណិជ្ជកម្ម ហើយមានអតិថិជនប្រមាណ ៣០ (Millions) លាននាក់ និងមានពាណិជ្ជកម្មត្រូវបានគេមើលរហូតដល់ ៥ (Billion Times) ពាន់លានដងឯណោះ។
ដូច្នេះក្រុមហ៊ុន Yak Capital មានការជឿជាក់យ៉ាងមុតមាំថា ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត ក្រោមការជួយណែនាំពីក្រុមហ៊ុន Yeah1 នោះយើងនឹងមានភាពជោគជ័យដ៏ធំមួយ នៅពេលដ៏ខ្លីខាងមុននេះ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម