ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
លំនៅឋានស្តង់ដារជប៉ុនទីមួយនៅកម្ពុជា អារ៉ាខាវ៉ា ចាប់បើកលក់ជាផ្លូវការហើយ
10, Oct 2019 ,
10:42 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ដែលជាលំនៅឋានតម្លៃសមរម្យស្តង់ដារជប៉ុនទីមួយនៅកម្ពុជា បានចាប់ផ្តើមបើកលក់ជាផ្លូវការហើយ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៩។ លំនៅឋានអារ៉ាខាវ៉ា មានទីតាំងក្នុងសង្កាត់ទឹកថ្លា កណ្តាលក្រុងភ្នំពេញ។
លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ដែលមានម្ចាស់ភាគហ៊ុនធំជាជនជាតិជប៉ុន បានចំណាយទុនវិនិយោគប្រហាក់ប្រហែលជា ៧០លានដុល្លារ ដើម្បីសាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាព ផ្តល់ភាពងាយស្រួល និងមានបរិស្ថានល្អសម្រាប់ពលរដ្ឋខ្មែរដែលមានចំណូលទាបនិងមធ្យម ហើយមានបំណងចង់រស់នៅផ្ទះបែបស៊ីវីល័យ ថ្លៃថ្នូរនៅកណ្តាលក្រុងភ្នំពេញ។
លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានមានប្រសាសន៍នាពិធីប្រកាសលក់លំនៅឋានអារ៉ាខាវ៉ាជាផ្លូវការនៅថ្ងៃទី៩ ខែតុលាថា លំនៅឋានបែបខុនដូនេះ ត្រូវបានសាងសង់ឡើងក្នុងបំណងឲ្យប្រជាជនកម្ពុជាមានចំណូលទាប និងមធ្យម ឬគូស្វាមីភរិយាថ្មី អាចមានលទ្ធភាពទិញលំនៅឋាន ខុនដូ ដែលមានទីតាំងនៅកណ្តលក្រុងភ្នំពេញបាន។ លំនៅឋានអារ៉ាខាវ៉ា នឹងអនុញ្ញាតឲ្យពួកគាត់ ទទួលបានបទពិសោធន៍ជាម្ចាស់កម្មសិទ្ធិ និងរស់នៅសមរម្យ ក្នុងខុនដូទំនើប កណ្តាលទីក្រុងភ្នំពេញ។
នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានមានប្រសាសន៍ថាអតិថិជនដែលទិញយូនីតក្នុងលំនៅឋានអារ៉ាខាវ៉ា នឹងទទួលបានប័ណ្ណកម្មសិទ្ធិតកូនតចៅ។ លោកបន្ថែមថា៖«យើងខិតខំធ្វើយ៉ាងណា ដើម្បីបង្កើតលំនៅឋានមួយដ៏សមរម្យ ប្រកបដោយគុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និងបង្កើតឲ្យមានទម្លាប់រស់នៅក្នុងអគាររួម និងការថែទាំរួម»។
Arakawa Residence ត្រូវបានអ្នកជំនាញវាយតម្លៃថា ជាលំនៅឋានស្តង់ដារជប៉ុនទីមួយនៅកម្ពុជា ដែលបានក្លាយទៅជាគម្រូនៃលំនៅឋាន ឬសំណង់អគារនានា ដែលមានស្តង់ដាជប៉ុនពិតប្រាកដ ជាពិសេសបច្ចេកទេសសំណង់ទាំងមូល និងប្រព័ន្ធសុវត្ថិភាពការពារអគ្គិភ័យ និងប្រព័ន្ធទឹកលូ ជាដើម ដើម្បីបញ្ចៀសនូវក្តីកង្វល់ដល់ម្ចាស់ផ្ទះ ដែលបានទិញរួច។
Arakawa Residence ក៏ជាក្រុមហ៊ុនទីមួយនៅកម្ពុជា ដែលប្រើទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងការសាងសង់ទាំងស្រុង ដោយមិនប្រើថវិការរបស់អតិថិជនយកមកសាងសង់ ហើយក៏ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលអតិថិជនអាចទិញដោយពុំចាំបាច់បង់ប្រាក់កក់ ហើយអាចបង់រំលស់ដោយមិនមានការប្រាក់ ពោលគឺអាចបង់ប្រាក់ប្រចាំខែ ចាប់ពី២៧៣ដុល្លារឡើងទៅ។
Arakawa Residence សាងសង់លើផ្ទៃដីជាង១.៣ ហិកតា នៅដំណាក់កាលទី១ មានចំនួន១០អគារ និងមានកំពស់២១ជាន់ស្មើៗគ្នា។ រាល់ផ្ទះទាំងអស់បែរមុខទៅទិសខាងជើង និងទៅខាងត្បូង ដើម្បីងាយស្រូលក្នុងការស្រួបយកពន្លឺ និងខ្យល់អាកាសគ្រប់រដូវកាល។
Arakawa Residence ត្រូវបានរចនាឡើងសម្រាប់ពលរដ្ឋខ្មែរ ដែលមានសមាជិកគ្រួសារតិច ចង់បានលំនៅឋានប្រណិត មានបរិកាសល្អ តម្លៃសមរម្យ ស្ថិតនៅជិតផ្សារទឹកថ្លា ជាប់មន្ទីរពេទ្យអន្តរជាតិ ជិតសាលារៀន និងសាកលវិទ្យាល័យនានា និងនៅក្បែរផ្សារទំនើប ងាយស្រួលក្នុងការធ្វើដំណើរ ឬរកការងារធ្វើ។ ពលរដ្ឋដែលមានចំណូល ចាប់ពី៦០០ដុល្លារឡើងទៅ អាចទិញបានផ្ទះមួយ ជាប្រភេទស្ទូឌីយោ ឬផ្ទះមានពីរបន្ទប់។
Arakawa Residence បានចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុងឆ្នាំក្រោយឆ្នាំ២០២០។ បច្ចុប្បន្ន លំនៅឋានអារ៉ាខាវ៉ា សង់បានដល់១៥ជាន់ ហើយនឹងក្លាយជាទីតាំងដ៏សំខាន់មួយ សម្រាប់និស្សិតសិក្សាផ្នែកសំណង់ស៊ីវិល ចុះមកសិក្សាស្វែងយល់ ពីការអនុវត្តជាក់ស្តែង ពិសេសគម្រោងសំណង់ធំៗបែបនេះ។
ក្រុមហ៊ុនអារ៉ាខាវ៉ាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនខ្មែរ និងជប៉ុន បន្ទាប់ពីទទួលបានជោគជ័យក្នុងការសាងសង់ និងដាក់ឲ្យដំណើរការរួចមកហើយអាផាតមិនឈ្មោះថា Bellevue Serviced Apartments នៅតំបន់ជ្រោយចង្វារ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងការិយាល័យលក់ ដែលមានអាសយដ្ឋាននៅផ្លូវលេខ២៣ ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខភ្នំពេញ។ ទំនាក់ទំនងលេខទូរសព្ទ៖ 016 328 999 | 012 582 999 | 012 706 999 | 012 845 999 ឬតាមរយៈអ៊ីមែល៖
[email protected]
៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
14 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម