អន្តរជាតិ
តើ​ផ្សែង​ដែល​ចេញពី​ក្រោយ​យន្តហោះ​នោះ​គឺជា​អ្វី​?
13, Oct 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
 ពេលខ្លះ​នៅពេលដែល​យន្តហោះ​កំពុងធ្វើដំណើរ​នៅលើ​អាកាស គេ​អាច​ឃើញ​កន្ទុយ​ផ្សែង​មួយ​យ៉ាង​វែង​ពណ៌ ស ហាក់បីដូចជា​ពពក​។ តើ​បាតុភូត​នេះ​ជា​អ្វី​? តើ​វា​កើតឡើង​មកពីណា​?



​គេហទំព័រ Scientific American ពន្យល់ថា ផ្សែង​ដែល​ចាក​ចេញពី​យន្តហោះ​នេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា​«Contrail»​។ វា​កើតឡើង​ដោយសារតែ​ខ្យល់​ក្តៅ​ដែល​ចាក​ចេញពី​ម៉ាស៊ីន​នៃ​យន្តហោះ ប៉ះ​ជាមួយនឹង​សីតុណ្ហភាព​ត្រជាក់​នៃ​ខ្យល់​របស់​ស្រទាប់​បរិយាកាស​ខាងលើ​។​

 ហេតុការណ៍​បង្ក​ឲ្យ​ទៅជា​កំណកអាកាស​នេះ​ស្រដៀង​គ្នា​ជាមួយនឹង​ពេលដែល​មនុស្ស​និយាយ​ចេញ​ផ្សែង​នៅតាម​តំបន់​ត្រជាក់​ធ្លាក់​ព្រិល​អ៊ីចឹង​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ ឧស្ម័ន​កាបូនឌីអុកស៊ីត ស៊ុ​ល​ផួ​អុកស៊ីត អាសូតអុកស៊ីត សាំង​មិនទាន់​ឆេះ​សព្វ ឬ​កម្ទេចកំទី​ធូលី​ជាដើម ក៏​ជា​អ្នក​ដែល​បង្ក​ឲ្យ​មាន​កំណកអាកាស​បន្ថែម​ដែរ​។

​ភាពខុសគ្នា​នៃ​រយៈកម្ពស់​ហោះហើរ​រប​ស់​យន្តហោះ សីតុណ្ហភាព​អាកាស ឬ​បរិមាណ​ចំហាយ​ទឹក អាចបង្កើត​ឲ្យ​មាន​ប្រភេទ ទំហំ រយៈពេល និង​កម្រាស់​នៃ​កន្ទុយ​ផ្សែង​ទាំងនេះ​ខុសៗ​គ្នា​។ គេ​ក៏​អាច​ប្រើប្រាស់​កន្ទុយ​ផ្សែង​ទាំងនេះ​ក្នុងកា​រទុះ​ទាយ​ទៅលើ​អាកាសធាតុ​ផងដែរ​។ បើ​កន្ទុយ​ផ្សែង​នោះ​មាន​លក្ខណៈ​ស្តើង និង​រហាត់​ទៅវិញរ​ហ័យ នោះ​អាកាសធាតុ​នឹងមាន​ភាព​ធម្មតា មិន​សម្បូរ​ទៅដោយ​ចំហាយ​ទឹក​នោះឡើយ​។

​បើ​វា​មាន​លក្ខណៈ​ក្រាស់ និង​មិន​ងាយ​នឹង​រសាត់ នោះគេ​អាច​កំណត់​បាន​ថា នឹងមាន​ភ្លៀង ឬ​ព្យុះ​ជាដើម​។ អ្នក​អាច​មើល​វា​ឃើញ​ដូចជា​រាង​ជា​រលក​រង្វង់​គឺ​ដោយសារ​បាតុភូត​ចលនា​ខ្យល់​ម្យ៉ាង​ដែល​បង្កើត​ដោយ​ចុះ​នៃ​ស្លាប​យន្តហោះ​។ គេ​ហៅ​វា​ថា​«Vortices»​។ រ​ង្វិ​ល​នៃ​ចរន្ត​ខ្យល់​នេះ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​កន្ទុយ​ផ្សែង​មាន​រាង​ជា​រលក​បែប​រង្វង់​៕


Tag:
 ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com