កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន៖ ជារឿងអកុសលដែលលាបពណ៌ និងបន្ទោស កែវ សុខផេង ពេលចាញ់
× ភ្នំពេញ៖ ជារឿងអកុសលមួយដែលកីឡាករកែវ សុខផេង រងការបន្ទោស និងលាបពណ៌ បន្ទាប់កម្ពុជា បានចាញ់មីយ៉ាន់ម៉ា ដោយបាល់ប៉េណាល់ទីនាការប្រកួតដណ្តើមយកលេខ៣ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ នេះជាការលើកឡើងរបស់ សម្តេច ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នាព្រឹក ថ្ងៃទី១១ធ្នូ។ សម្តេច បានបញ្ជាក់ថា វិស័យកីឡា គឺ តែងតែមានការចាញ់-ឈ្នះ វាជារឿងធម្មតា។
ប្រមុខរដ្ឋាភិបាល បានថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីមានករណីរើសអើងពីសំណាក់អ្នករិះគន់មួយចំនួនតូច ទៅលើ កែវ សុខផេង ក្រោយពេលដែល កីឡាកររូបនេះ ទាត់បាល់ប៉េណាល់ទីមិនបានសម្រេចនាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយវៀតណាម ដែលបាននាំមុខកម្ពុជា ៤-០ ទៅហើយ។ ក្រុមអ្នករិះគន់ដែលមិនយល់ពីកីឡា បានផ្សាភ្ជាប់កែវ សុខផេង ទៅនឹងគ្រួសារខាងម្តាយដែលមានឈាមជ័រវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com