ជាតិ
កម្ពុជា​ស្នើ​ឲ្យ​ម៉ាឡេស៊ី ពិនិត្យឡើងវិញ ដែលថា​ស្ត្រី​អាមេរិក​ចេញពី​កម្ពុជា មាន COVID-19
16, Feb 2020 , 12:43 am        
រូបភាព
លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
កម្ពុជា​មិន​អស់ចិត្ត​ឡើយ ក្រោយពី​អាជ្ញាធរ​ម៉ាឡេស៊ី បញ្ជាក់ថា ស្ត្រី​ជនជាតិ​អាមេរិក​វ័យ​៨៣​ឆ្នាំ​ម្នាក់ មាន​ផ្ទុក​វីរុស COVID-19 បន្ទាប់ពី​ស្ត្រី​រូបនោះ ចេញពី​កម្ពុជា ទៅដល់​ម៉ាឡេស៊ី​។ ស្ត្រី​រូបនោះ ជា​អ្នកដំណើរ​ម្នាក់ លើ​នាវា Westerdam ដែល​កម្ពុជា អនុញ្ញាត​ឲ្យ​ចូល​ចត បន្ទាប់ពី​ត្រូវបាន​បដិសេធ​ដោយ​ប្រទេស​មួយចំនួន​។



​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ទាំង​កណ្តាលអធ្រាត្រ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ក្រសួងសុខាភិបាល​កម្ពុ​ជា ស្នើ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី «​ពិនិត្យឡើងវិញ​» អំពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត៍​លើ​ស្ត្រី​ជនជាតិ​អាមេរិក​រូបនោះ ដើម្បី​ឲ្យ​មាន​ភាព​សុ​ក្រិត​។​

​ក្រសួងសុខាភិបាល អះអាងថា មុននឹង​ចាកចេញ​ពី​កម្ពុជា ស្ត្រី​ជនជាតិ​អាមេរិក​រូបនោះ រួមទាំង​អ្នកដំណើរ​ផ្សេងទៀត ត្រូវបាន​ក្រសួងសុខាភិបាល​កម្ពុជា ពិនិត្យ​យ៉ាង​ល្អិតល្អន់ និង​បានធ្វើការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​៕

Tag:
 COVID19
  Westerdam
© រក្សាសិទ្ធិដោយ thmeythmey.com