កីឡាជាតិ
ជាតិ
គោព្រៃកម្ពុជា នឹងត្រូវចាប់ឆ្នោត ប្រកួតវគ្គជម្រុះ AFC Asian Cup 2027 ថ្ងៃទី៩ឧសភា
02, May 2024 , 3:39 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវចាប់ឆ្នោត ការប្រកួតវគ្គជម្រុះ AFC Asian Cup ឆ្នាំ ២០២៧ នៅថ្ងៃទី៩ ខែឧសភា។ គោព្រៃកម្ពុជា ស្ថិតនៅក្រឡទី១ជាមួយ ម៉ាកាវ និងម៉ុងហ្គោលី ស្របពេលក្រឡទី២ មានព្រុយណេ ទីម័រខាងកើត និងស្រី លង្កា។



ដោយស្ថិតនៅក្រឡទី១ មានន័យថាកម្ពុជា អាចនឹងចាប់ឆ្នោតប៉ះមួយក្រុម មាន ព្រុយណេ ទីម័រខាងកើត ឬក៏ ស្រី លង្កា។
  


ការប្រកួត playoff វគ្គជម្រុះ AFC Asian Cup ប្រទេអារ៉ប៊ីសាអូឌីត ឆ្នាំ ២០២៧ ជើងទី១ នឹងធ្វើនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ និងជើងទី២ នៅ៥ថ្ងៃបន្ទាប់។ ការប្រកួតនេះត្រូវដូរទឹកដីគ្នាម្នាក់១ជើង។
 
មុនឈានដល់ការប្រកួតវគ្គជម្រុះ playoff នេះ ក្រុមរហ្សនាមគោព្រៃក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Félix Dalmas នឹងមានការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមម៉ុងហ្គោលី នៅថ្ងៃទី៧ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
 

Tag:
 AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com