សង្គមអន្តរជាតិ​
អន្តរជាតិ
ឆ្នាំ២០១៥ សហរដ្ឋអាមេរិក មាន​មហាសេដ្ឋី​ច្រើនជាងគេ​នៅលើ​ពិភពលោក
07, Feb 2015 , 7:45 pm        
រូបភាព
ដោយ:

គិត​មកដល់​ដើមឆ្នាំ ២០១៥ នេះ ចំនួន​មហាសេដ្ឋី​នៅលើ​ពិភពលោក ដែលមាន​ប្រាក់​ចាប់ពី​រាប់ពាន់​លាន​ដុល្លារ​ឡើងទៅ​នោះ គឺមាន​កើនឡើង​ដល់ ២០៨៩ នាក់​ហើយ។ ក្នុងនោះ​ប្រទេស​ឥណ្ឌា បាន​សាង​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់ខ្លួន ដែលមាន​ចំនួន​មហាសេដ្ឋី​ច្រើនជាង អង់គ្លេស និង​រុស្ស៊ី។ នេះ​បើ​យោងតាម​ស្ថិតិ​ពី Hurun Global Rich List 2015 ។



ទិន្នន័យ​ខាងលើ​ក៏បាន​បង្ហាញថា ក្នុង​ឆ្នាំ២០១៥ នេះ ចំនួន​មា​ហ​សេដ្ឋី​ពាន់​លាន បាន​កើនឡើង​ចំនួន ២២២ នាក់​បន្ថែមទៀត ដែល​ភាគច្រើន​នៃ​មហាសេដ្ឋីថ្មីៗទាំងនោះ គឺជា​ជនជាតិ​ចិន។ បច្ចុប្បន្ន​មហាសេដ្ឋី​ទាំង​ជាង ២ ពាន់​នាក់​នោះ គឺជា​ប្រជាជន​របស់​ប្រទេស​ចំនួន ៦៨ ដែលមាន​ប្រទេស​ខ្លះ មាន​មហាសេដ្ឋី​តែ​ម្នាក់​គត់។

បើតាម​បញ្ជី​របស់  Hurun Global Rich List សហរដ្ឋអាមេរិក គឺជា​ទឹកដី​ដែល​សំបូរ​ទៅដោយ​មហាសេដ្ឋី​ច្រើនជាងគេ​បំផុត ដែលមាន​ចំនួន​រហូតដល់​ទៅ ៥៣៧ នាក់ ខណៈពេលដែល​ប្រទេស​ចិន​បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​បន្ទាប់​នេះ ដោយមាន​ចំនួន​មហាសេដ្ឋី​ទាំងចាស់​និង​ថ្មី​សរុប​ចំនួន ៤៣០ នាក់។

ស្ថិតិ​ដដែល​ក៏បាន​ឲ្យ​ដឹងថា ទីក្រុង​ញូវយ៉ក មាន​មហាសេដ្ឋី​ច្រើនជាងគេ រហូតដល់ ៩១ នាក់ ហើយ​លោក Bill Gates ស្ថាបនិក Microsoft នៅតែ​ជា​មហាសេដ្ឋី​ទីមួយ នៅលើ​ពិភពលោក​ដោយ​ទ្រព្យសម្បត្តិ​សរុប​របស់លោក បាន​កើន​ឡើងដល់ ៨៥ ពាន់​លាន​ដុល្លារ ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com