ជាតិ
សង្គមជាតិ
លោក សៅ សុខា ស្នើ​ពន្ធដារ​ផ្អាក​ការត្រួតពិនិត្យ​យានយន្ត ខ.ម
08, Feb 2015 , 8:15 pm        
រូបភាព

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ប្រទេស បានស្នើ​សុំ​ឲ្យ​កម្លាំងចម្រុះ​ដែលមាន​ភារកិច្ច​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ២០១៤ផ្អាក​ការត្រួតពិនិត្យ និង​ផ្អាក​ការឃាត់ទុក​យានយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ (ខ.ម) ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល​ខ្លី។ នេះ​បើ​យោងតាម​បានចេញ​សេចក្តីជូនដំណឹង របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​នៅ​ថ្ងៃទី ៦ខែកុម្ភៈ។



សេចក្តីជូនដំណឹង​បន្តថា​យានយន្ត​ដែល​ឃាត់ទុក ត្រូវ​រង់ចាំ​ឲ្យ​សាមីក្រសួង​ទាំង២ សហការ​សម្របសម្រួល​គ្នា ដើម្បី​អនុញាត​ឲ្យ​បាន​សមស្រប​ទៅតាម​ច្បាប់​ដែល​បានកំណត់។

កន្លងទៅនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាសថា ចាប់ពី​ថ្ងៃទី១មករា​ឆ្នាំ២០១៥ ខ្លួន​នឹង​ចុះ​ពិនិត្យ និង​ផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្ត និង​មធ្យោបាយ​ធ្វើដំណើរ​ទាំងអស់​ដែល​មិនបាន​បង់ពន្ធ​នៅ​ឆ្នាំ២០១៤កន្លងមក។

រដ្ឋបាល​សារពើពន្ធ​នឹង​ពិន័យ​ទ្វេរ​ដង​ដល់​ម្ចាស់​យានជំនិះ​ដែល​មិនទាន់​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​សម្រាប់​ឆ្នាំ២០១៤ ។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បន្ថែមថា ខ្លួន​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ការចុះ​ត្រួតពិនិត្យ និង​ផាកពិន័យ​ចំពោះ​យាន្ត​យន្ត ដែល​គ្មាន​ប័ណ្ណ​បង់ពន្ធ​ផ្លូវ ដើម្បី​ប្រមូល​ចូល​ថវិកាជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com