សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​អាយុ​វែង​ជាងគេ​លើ​លោក ធ្លាប់​ឆ្លងកាត់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រធំៗ ១៥ លើក
10, Feb 2015 , 8:15 pm        
រូបភាព
ដោយ:

បុរស​ជនជាតិ​ជប៉ុន លោក SakariMomoi ដែល​ត្រូវបានគេទទួលស្គាល់​ថា ជា​មនុស្ស​ប្រុស​ដែលមាន​អាយុ​វែង​ជាងគេ​បំផុត ក្នុង​ពិភពលោក ហើយ​កាលពី​ថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅនេះ លោក​បាន​ប្រារព្ធ​បុណ្យ​ខូ​ប​កំណើត​គម្រប់ ១១២ ឆ្នាំ​របស់គាត់។



យោងតាម​កាសែត telegraphលោក Sakari បានកើត​នៅ​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩០៣ គឺ​ក្នុង​ឆ្នាំ​ដែល​បងប្អូន​ប្រុស​ត្រកូល Wright បាន​ផលិត​យន្តហោះ​ដែល​អាច​ហោះហើរ​បានជា​លើកដំបូង នៅលើ​ពិភពលោក។ លោក Sakari គឺជា​អតីត​គ្រូបង្រៀន​ម្នាក់ នៅក្នុង​ខេត្ត​ហ្វូ​គូ​ស៊ី​ម៉ា ហើយ​ត្រូវបាន​ជាប់​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក ជា​បុរស​ដែលមាន​អាយុ​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​បុរស​ជនជាតិ​ជាតិ​អាមេរិក លោក Alexander Imich បាន​ស្លាប់ កាលពី​ខែមិថុនា ឆ្នាំ២០១៤ ក្នុង​វ័យ ១១១ ឆ្នាំ និង ១២៤ ថ្ងៃ។

លោក​Momoiបាន​រៀបការ​និង​មានកូន​ប្រាំ​នាក់​ហើយ​ឥឡូវនេះ​រស់នៅក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​ទីក្រុង​តូ​ក្យូ​និង​ហើយ​លោក​ត្រូវបាន​គេ​រាយការណ៍​ថា ចូលចិត្ត​អាន​កំណាព្យ​ចិន​ជាខ្លាំង។

សូមបញ្ជាក់ថា គាត់​មាន​អាយុ៤២ឆ្នាំ​នៅពេលដែល​សង្គ្រាមលោកលើកទី​ពីរ​បានបញ្ចប់​និង​អាយុ៦៦ឆ្នាំ​នៅពេលដែល​អវកាសយានិក លោក Neil Armstrong បាន​ដើរ​លើ​ភព​ព្រះ​ចន្ទ​មុនគេ​បង្អស់។

ខាងក្រោម​នេះ​គឺជា​ព្រឹត្តិការណ៍សំខាន់ៗ ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដែល​លោក Momoi បាន​ឆ្លងកាត់ ក្នុង​រយៈពេល ១១២ ឆ្នាំ​មកនេះ ៖

     ឆ្នាំ ១៩១២ លិច​នាវា​ទី​តា​និ​ច
     ឆ្នាំ ១៩១៤-១៩១៨ សង្គ្រាមលោកលើកទី១
    ឆ្នាំ ១៩២៩ វិបត្តិ​សេដ្ឋកិច្ចពិភពលោក ដែល​ធ្វើ​ឲ្យ​រលំ​ផ្សារ​ហ៊ុន​អាមេរិក Wall Street
    ឆ្នាំ ១៩៣៦ ការដាក់រាជ្យ​របស់​ស្ដេច​អង់គ្លេស​Edward VIII
    ឆ្នាំ ១០៣៩-១៩៤៥ សង្គ្រាមលោកលើកទី២
     ឆ្នាំ ១៩៤៥  ការទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​និង​ណាហ្គា​សា​គី
   ឆ្នាំ ១៩៥៣ លោក Everest ឡើងដល់​កំពូលភ្នំ​ខ្ពស់បំផុត​ក្នុង​លោក​មុនគេ​បង្អស់
     ឆ្នាំ ១៩៦៧ អ្នកវិទ្យាសាស្ត្រ​អាច​ប្តូរ​បេះដូង​មនុស្ស​ជា​លើកដំបូង
   ឆ្នាំ ១៩៦៩ លោក Neil Armstrongក្លាយជា​មនុស្ស​ដំបូង​ដែល​បាន​ដើរ​លើ​ភព​ព្រះ​ចន្ទ
     ឆ្នាំ ១៩៧៣ ទូរ​សព្ទ​ចល័ត​ត្រូវបាន​គេ​ហៅ​ចេញ​ជា​លើកដំបូង
    ឆ្នាំ ១៩៧៧ មរណភាព​របស់​ស្ដេច​ចម្រៀង​រ៉ុ​ក​អែន​រ៉ូ​ល​អាមេរិក លោក Elvis Presley
     ឆ្នាំ ១៩៨៩ ការដួលរលំ​នៃ​ជញ្ជាំង​ប៊ែ​កឡាំង
    ឆ្នាំ ១៩៤៧-១៩៩១ សង្គ្រាមត្រជាក់
    ឆ្នាំ ១៩៩៩ ចាប់ផ្ដើម​បង្កើត​តំបន់​ចាយប្រាក់​អឺរ៉ូ​តែមួយ
   ឆ្នាំ ២០០១ ការវាយប្រហារ​ភេ​វរ​កម្ម​អគារ​ភ្លោះ​ក្នុង​ទីក្រុង​ញូវយ៉ក៕


© រក្សាសិទ្ធិដោយ thmeythmey.com