សង្គមអន្តរជាតិ​
អន្តរជាតិ
​រឿ​ង​​​ពិ​ត​ ​១​០​ ​យ៉ា​ង​​​រ​ប​ស់​ ​E​l​i​z​a​b​e​t​h​ ​H​o​l​m​e​s​ ​សេដ្ឋិ​នី​​​វ័​យ​ក្មេង​​​ជា​ង​គេ​​​បំ​ផុ​ត​​​រ​ប​ស់​​​អា​មេ​រិ​ក​
11, Feb 2015 , 10:04 am        
រូបភាព
ដោយ:

នាង Elizabeth Holmes គឺជា​នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក ក្រុមហ៊ុន​ផលិត​ឧបករណ៍​ធ្វើតេស្ត​ឈាម Theranos ។ យោងតាម​ទស្សនាវដ្ដី Forbes នាង​Holmes មាន​អាយុ ៣១ ឆ្នាំ គឺជា​មហាសេដ្ឋី​ស្ត្រី ដែលមាន​វ័យក្មេង​ជាងគេ​បង្អស់ នៅ​សហរដ្ឋអាមេរិក ហើយ​ទ្រព្យសម្បត្តិ​ដែល​នាង​មាន គឺ​ទទួល​បានមកពី​អាជីវកម្ម​របស់​នាង​ទាំងអស់ ។



នាង​Holmes បាន​បង្កើត​ក្រុមហ៊ុន​Theranos កាលពី​ឆ្នាំ ២០០៣  ដើម្បី​ផលិត​ឧបករណ៍​ធ្វើតេស្ដ​ឈាម​ខ្នាតតូច​ដោយ​ខ្លួនឯងបាន ដែល​អាច​ជំនួស​ឲ្យ​ការ​បូម​ឈាម​យកទៅ​ពិនិត្យ នៅ​មន្ទីរពិសោធន៍។ ក្នុង​រយៈពេល ១០ ឆ្នាំ​មកនេះ មុខ​ជំនួញ​របស់​នាង​បាន​រីកចម្រើន​ជា​បន្តបន្ទាប់។

ខាងក្រោម​នេះ​គឺជា​រឿង​ពិត ១០ យ៉ាង​របស់​សេដ្ឋិនី​វ័យក្មេង​ជាងគេ​បំផុត​របស់​អាមេរិក៖

ទី១៖ នាង Elizabeth Holmes ឈប់រៀន​នៅ​សាកលវិទ្យាល័យ​Stanford University កាលពី​នាង​មាន​អាយុ ១៩ ឆ្នាំ ហើយ​មក​បើក​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​វិញ។
ទី២៖ ឪពុកម្ដាយ​របស់​នាង​គឺជា​អ្នកធ្វើការ​រាជការ និង​មាន​តំណែង​ធំ​គួរសម
ទី៣៖ នាង​ស្អប់​ម្ជុល​ខ្លាំងណាស់
ទី៤៖ នាង​កាន់កាប់​ភាគហ៊ុន​ជាង​ពាក់កណ្ដាល​របស់​ក្រុមហ៊ុន​Theranos
ទី៥៖ នាង​យក​គំរូ​តាម​ពាក្យសំដី​កវីនិពន្ធ​កំណាព្យ​អង់គ្លេស នាង Jane Austen
ទី៦៖ នាង​បាន​រៀន​ភាសា​ចិន ៣ ឆ្នាំ​កាលពី​នាង​រៀន​នៅ​ថ្នាក់​វិទ្យាល័យ
ទី៧៖ គ្រូបង្រៀន​ម្នាក់​របស់​នាង ក្លាយជា​បុគ្គលិក​របស់​នាង
ទី៨៖ នាង​យកប្រាក់​បង់ថ្លៃ​សិក្សា​មក​បង្កើត​ក្រុមហ៊ុន
ទី៩៖ សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​របស់​នាង គឺមាន​តែ​នាង​ម្នាក់​គត់​ជា​ស្ត្រី
ទី១០៖ បច្ចុប្បន្ន​នាង​មាន​លុយ​សុទ្ធ​នៅក្នុង​ដៃ​ប្រហែល ៤,៥ ពាន់​លាន​ដុល្លារ៕




© រក្សាសិទ្ធិដោយ thmeythmey.com