ជាតិ
សេដ្ឋកិច្ច
ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-បារាំង​កើន​ដល់៥២១.៥៨លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៤
04, Mar 2015 , 8:00 pm        
រូបភាព
នៅក្នុង​ឆ្នាំ២០១៤កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​បារាំង​បាន​កើនឡើង​ដល់៤៦៥.៧លាន​អឺរ៉ូ​ស្មើនឹង​ប្រមាណ៥២១.៥៨លាន​ដុល្លារ។នេះ​បើតាម​ការបញ្ជាក់​របស់ លោក​Jean-Claude Poimboeufឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា។



លោក​បន្តថា ក្នុងនោះ​កម្ពុជា​នាំ​ចូលទៅ​ប្រទេស​បារាំង​មាន​ចំនួន៣៩៦.៨លាន​អឺរ៉ូ​ប្រមាណ៤៤៤.៨លាន​ដុល្លារ កើនឡើង៣៣.១ភាគរយ​ចំណែកឯ​ផលិត​របស់​បារាំង​ដែល​បាន​នាំ​ចូលមក​កម្ពុ​ជាមាន​ចំនួន ៦៨.៩លាន​អឺរ៉ូ​ប្រមាណ៧៧.១៦៨លាន​ដុល្លារ​កើនឡើង១១.៥ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ២០១៣។

ផលិតផល​ដែល​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​បារាំង​ភាគច្រើន​មានដូចជា​វិស័យ​វាយនភ័ណ្ឌ​គឺ​សំលៀកបំពាក់​ស្បែកជើង​និង​ចំណីអាហារ។រីឯ​ផលិតផល​ដែល​កម្ពុជា​នាំចូល​ពី​ប្រទេស​បារាំង​វិញ មានដូចជា​យានយន្ត​គ្រឿងចក្រ​បំរើ​ឲ្យ​វិ​ល័យ​ឧស្សាហកម្ម​ផលិតផល​ឱសថ​ផលិតផល​ថែរក្សា​សម្ពស្ស​និង​ចំណីអាហារ​ជាដើម។

លោក​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​ឲ្យ​ដឹង​ទៀតថា​បច្ចុប្បន្ន​សហគ្រាស​និង​ក្រុមហ៊ុន​ព្រមទាំង​ភោជនីយដ្ឋាន​របស់​បារាំង​ប្រមាណ២៥០កំពុង​វិនិយោគ​នៅ​កម្ពុជា។ក្រុមហ៊ុន និង​សហគ្រាស​ទាំងនោះ​ភាគច្រើន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​សំណង់​ចំរោះ​ទឹកស្អាត​ថាមពល​ការផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់ សាងសង់​ស្ថាបត្យកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​កសិឧស្សាហកម្ម​សុខាភិបាល​ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com