ជាតិ
ពីនេះ ពីនោះ
នៅក្នុង​ប្រទេស​រំដួល រិះគន់​គេ​ដើម្បី​ទទួល​អំណាច និង​ផលប្រយោជន៍!
06, Mar 2015 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
 

នៅក្នុង​ប្រទេស​រំដួល មានរឿង​រ៉ាវ​ពិបាក​យល់​ជាច្រើន​បានកើត​ឡើង កំពុង​កើតឡើង នឹង​កើត​ឡើងជា​បន្តបន្ទាប់។ នៅក្នុង​ប្រទេស​រំដួល​ដដែល អ្វីដែល​ត្រូវ​កើតឡើង មិនអាច​កើតឡើង។ តែ​អ្វីដែល​មិនត្រូវ​កើតឡើង វា​កើតឡើង​ទៅវិញ។



ឧទាហរណ៍​ជាក់ស្តែង​តូច​មួយ​ទាក់ទង​ទៅនឹង​ការរិះគន់, នៅក្នុង​ប្រទេស​រំដួល សម្បូរ​ណាស់​អ្នក​រិះគន់​រដ្ឋាភិបាល​នៃ​ប្រទេសមួយ​នេះ។ អ្នក​រិះគន់ រិះគន់ថា ថ្នាក់​ដឹក​នេះ​ផ្តាច់ការ ពុករលួយ បក្សពួកនិយម ក្រាញ​អំណាច។ល។ ពាក្យ​ទាំងអស់នេះ ត្រូវបាន​គេ​លឺ​ស្ទើរ​គ្រប់​ទីកន្លែង។

អ្នក​រិះគន់ ពូកែ​រិះគន់ចំៗ ទាំង​ក្រៅផ្លូវការ និង​ផ្លូវការ។ តែបើ​ថ្ងៃ​ណាមួយ រដ្ឋាភិបាល​នៃ​ប្រទេស​រំដួល​ផ្តល់​អំណាច ឬ​ផ្តល់​ផលប្រយោជន៍​អោយ​វិញ អ្នក​រិះគន់​ទាំងនោះ ស្ថិតនៅ​ស្ងៀម ឈប់​មាត់​អ្វី​ទាំងអស់។ ក្រោយ​ទទួលបាន​អំណាច ឬ​ប្រយោជន៍​ហើយ អ្នក​រិះគន់​សុខចិត្ត​គិតថា រដ្ឋាភិបាល​នៃ​ប្រទេស​រំដួល​ធ្វើ​អ្វី​ក៏ត្រូវ​ដែរ។ នេះហើយ គឺជា​នយោបាយ​រិះគន់​ដើម្បី​ផលប្រយោជន៍ និង​អំណាច​បុណ្យស័ក្តិ​នៅក្នុង​ប្រទេស​រំដួល៕

លោក សូ ភាសិត

© រក្សាសិទ្ធិដោយ thmeythmey.com