ជាតិ
ជប៉ុន​ផ្តល់​ថវិកា​ជាង១០ម៉ឺន​ដុល្លារ​សាងសង់​មជ្ឈមណ្ឌល​សិល្បៈ​ក្បាច់គុណ​បុរាណ​កម្ពុជា-ជប៉ុន
06, Mar 2015 , 9:44 am        
រូបភាព

 
រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ថវិកា​ចំនួន១០២,៧៨០ដុល្លារ ដល់​សមាគម​អៃ​គី​ដូ​កម្ពុជា សម្រាប់​សាងសង់​មជ្ឈមណ្ឌល​សិល្បៈ​ក្បាច់គុណ​បុរាណ​កម្ពុជា-ជប៉ុន​នៅ​ភ្នំពេញ។ នេះ​បើ​យោងតាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ស្ថា​ត​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។



សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា កិច្ចសន្យា​ផ្តល់ជំនួយ​នឹងត្រូវ​ចុះហត្ថលេខា នៅ​ថ្ងៃទី៧មីនា ដោយ​លោក យូ​ជិ គូ​ម៉ា​ម៉ា​រុ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោក ណាំង រ៉ាវុធ ប្រធាន​សមាគម​អៃ​គី​ដូ​កម្ពុជា នៅ​មជ្ឈមណ្ឌល សហប្រតិបត្តិការ​កម្ពុ​ជា-ជប៉ុន​CJCC។

សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ១៩៩១មក ជប៉ុន​បានផ្តល់​ថវិកា​ជាង៥០លាន​ដុល្លារ​ដល់​អាជ្ញាធរ​មូល​ដ្ឋា​ល និង​អង្គការ​ក្រៅ រដ្ឋាភិបាល​ដើម្បី​អនុវត្តន៍​គម្រោង​ជាង៥០០ នៅ​ទូទាំងប្រទេស​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com