ពិភពតារា៖ សុវណ្ណ លីន​ដា លុយកាក់​បាន​ពី​សិល្បៈ យកមក​ធ្វើ​អ្វី​ធំដុំ​មិន​បានទេ
10, Mar 2015 , 10:49 am        
រូបភាព
ដោយ:

ភ្នំពេញ៖តារា​សម្តែង និង​ម៉ូ​ដែល​របស់​ក្រុម sun super modelនាង សុវណ្ណ លីន​ដា បាន​និយាយថា លុយកាក់​បាន​ពី​ការថត​អត់​យកមក​ធ្វើ​អី​ធំដុំ​បានទេ គឺ​គ្រាន់តែ​សម្រាប់​ការតុបតែង​ខ្លួន និង​ទិញ​សម្លៀកបំពាក់​ទៅវិញ ស្ទើរ​មិន​គ្រប់​ផង។



សុវណ្ណ លីន​ដា មាន​ស្រុកកំណើត​នៅ​ភ្នំពេញ​នាង​បាន​ហក់​ចូលប្រឡូក​សិល្បៈ​នៅ​ឆ្នាំ ២០០៩ តាមរយៈ​ការដើរ​ម៉ូដ​ក្នុង​ក្រុម​sun super model និង​បានបង្ហាញ​វត្តមាន​ដំបូង​ក្នុង​រឿង “រាម​តេ​ជោ​យ៉​ត” ជា​តួអង្គ​ចរិត​ប្រុស កាប់​ដាវ និង​វាយតប់។ បន្តបន្ទាប់​មកទៀត ដូចជា​រឿង “ចន្ទ​ចាក​វេហា” , “ឧ​ត្ត​ម​ដួងចិត្ត”, “អច្ឆរិយ​ស្នេហ៍” , “ពេជ្រ​ក្នុង​បេះដូង” , “ចង្រិតដែក ស្លាប​មាស” សម្តែង​ជា​តួឯក និង រឿង “ផ្កា​រីក​ក្នុង​ចិត្ត” ។

សុវណ្ណ លីន​ដា​ជា​កូនច្បង​ក្នុង​គ្រួសារ មាន​បងប្អូន​ស្រី​ពីរ​នាក់ នាង​ជា​កូនច្បង និង​មាន​ឪពុក​ជាម​ន្ត្រី​យោធា​ឈរជើង​នៅ​ព្រំដែន​ព្រះវិហារ ចំណែក​ម្តាយ​ជា​មេផ្ទះ។នាង​ជា​អតីត​សិស្ស វិទ្យាល័យ​ទួល​ទំពូង ឈប់រៀន​ត្រឹម​ថ្នាក់​ទី១២។

សុវណ្ណ លីន​ដា ដែល​ទៅណា​មក​ណា​តែង​សណ្តោង​ម្តាយ​ទៅជា​មួយ​ផង​នោះ និយាយថា​ក្រោយពេល​ខ្ញុំ​ប្រឡូក​សិល្បៈ ទើប​ខ្ញុំ​ដឹងថា លុយកាក់​បាន​ពី​ការថត​អត់​យកមក​ធ្វើ​អី​ធំដុំ​បានទេ គឺ​គ្រាន់តែ​សម្រាប់​ការតុបតែង​ខ្លួន និង​ទិញ​សម្លៀកបំពាក់​ទៅវិញ ស្ទើរ​មិន​គ្រប់​ផង។ ម្យ៉ាង​ខ្ញុំ​វា​ឆ្អែត​ចិត្ត​ពេក​ហើយ នឹង​សង្គម​ដែល​មើលងាយមើលថោក​ពី​អ្នកសិល្បៈ ដែល​គេ​ឡូយ​នឹង​ជីវភាព​សម្បូរ​លុយ ឡាន សម្ភារៈ​និយមទំនើបៗ ទើប​ខ្ញុំ​ចង់តែ​សម្រេចចិត្ត​ទទួលយក​ស្នេហា​មួយ​ដែល​អាចមានអ្វីៗគ្រប់យ៉ាង។

លីន​ដា បាន​បដិសេធ​មិន​លាតត្រដាង​ពី​បុរស​ទ្រព្យ​ស្ដុក​ម្នាក់ ដែល​នាង​ប្រាប់ថា​ជិតស្និទ្ធ​ជាងគេ​នោះទេ ដើម្បី​ទុក​មុខមាត់​ឲ្យ​គេ ប៉ុន្តែ​តាម​ការទម្លាយ​ចេញ គឺ​បុរស​នោះ​ជា​មន្ត្រីជាន់ខ្ពស់ ដែល​មានមុខ​មាត់ធំ ក្នុង​ជួរ​ទាហាន ដោយ​គេ​បាន​ទាំង​ចុះមក​ទាក់ទង​ដល់​ម្ដាយ​នាង និង​សាច់ញាតិ​នាង​ជាច្រើន​អន្លើ ដើម្បី​ក្រសោប​យក​នាង​ធ្វើជា​កំណាន់ចិត្ត​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ។
សុវណ្ណ លីន​ដា សារភាព​ឥត​លាក់លៀម​ថា​គាត់​ទាក់ទង​ខ្ញុំ​អ៊ីចឹង​មែន ហើយ​មើលទៅ​គាត់​ចង់​លេង​មែនទែន ព្រោះ​ស្អី​ក៏​គាត់​ហ៊ាន​ឲ្យ​យើង​ដែរ តែ​មកពី​ខ្ញុំ​ចេះតែ​ខ្លាច​ទើប​មិនទាន់​ហ៊ាន​ទទួល៕



© រក្សាសិទ្ធិដោយ thmeythmey.com