អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ប្រា​យុទ្ធ​គ្រោង​បង្កើត​ច្បាប់​ថ្មី​ជំនួស​ច្បាប់អាជ្ញាសឹក
27, Mar 2015 , 8:00 pm        
រូបភាព
ដោយ:

 
លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​ប្រហារ​ប្រា​យុទ្ធ​ចាន់​អូ​ចា​បាន​ថ្លែង​បញ្ជាក់ថា​រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ច្បាប់​ថ្មី​ដើម្បី​ជំនួស​ច្បាប់អាជ្ញាសឹក​ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន ដើម្បី​បញ្ចប់​ការរិះគន់​និង​ប្រឆាំង​ទៅនឹង​របប​យោធា និង​កាត់បន្ថយ​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ។



ក្រោយពេល​ត្រលប់​ពី​ទស្សនកិច្ច​ពី​ប្រទេស​ប្រ៊ុយណេ​ម្សិលមិញ​នេះ​លោកនាយក​រដ្ឋមន្ត្រី​រដ្ឋ​ប្រហារ​ប្រយុទ្ធ​ចាន់​អូ​ចា​បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ច្បាប់​ថ្មី​មួយ ដើម្បី​ជំនួស​ច្បាប់អាជ្ញាសឹក​ដែល​កំពុងតែ​អនុវត្ត​បច្ចុប្បន្ន​ដើម្បី​កាត់បន្ថយ​ការរិះគន់​ពី​អ្នកប្រឆាំង របប​យោធា។

ដោយសារតែ​ភាពជាប់គាំង​នយោបាយ​ជា​បន្តបន្ទាប់​នៅក្នុង​បរិបទ​ថៃ​ច្បាប់អាជ្ញាសឹក​ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់។អនុវត្ត​នេះដែរ​អំណាច​ទាំងអស់​ត្រូវ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ​យោធា​ដែល​ន​ស្ថាប័ន​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់​ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​ជា​ប្រធាន​ផងដែរ។

បន្ថែម​ពីនេះ​បើ​យោងតាម​បញ្ញត្តិ​នៅក្នុង​រដ្ឋធម្មនុញ​ថៃ​មាត្រា៤៤ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់​គឺជា​អ្នកកាន់អំណាច​ទាំងអស់​ហើយ​មាន​សិទ្ធិ​ក្នុង​ចេញ​រាល់​បទបញ្ជា​ទៅលើ​គ្រប់​វិស័យ​ក្នុង​គោលបំណង​ដើម្បី​បង្រួបបង្រួម​ជាតិ​ឬ​ការពារ​នូវ​ការគំរាមកំហែង​សន្តិសុខ​ជាតិ​រាជ្យ​ប​ល្ល័​ង្គ​សេដ្ឋកិច្ចជាតិ​និង​រដ្ឋបាល​សាធារណៈ។

យ៉ាងណាមិញ​គិត​ចាប់តាំងពី​ពេលដែល​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ​ឡើងកាន់​អំណាច​ដោយ​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​នោះ​មាន​ចលនា​ប្រឆាំង​និង មតិ​រិះគន់​ជាច្រើន​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​ជុំវិញ​ការគ្រប់គ្រង​នេះ។ហើយ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ​លោក​ប្រយុទ្ធ​នឹង​បង្កើត​ច្បាប់​ថ្មី​មួយ​ដែលមាន​អំណាច​ស្មើនឹង​ច្បាប់អាជ្ញាសឹក​ដែរ។អ្វីដែល​គួរកត់សម្គាល់​ក្នុង​ច្បាប់​ថ្មី​ដេ​ល​គ្រោង​នឹង​បង្កើត​នោះ​នឹង​ដក​អំណាច​ផ្តាច់ការ​ពី​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់​ដែល​នឹង​អាច​កាត់បន្ថយ​នូវ​ការរិះគន់​បាន។

គួរបញ្ជាក់​ផងដែរ​ថា ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ដោយ​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​សិទ្ធិ​របស់​ប្រជាជន​មួយចំនួន​ត្រូវបាន​រឹតត្បិត​និង​ជាពិសេស​នោះ​មាន​អ្នកនយោបាយ​និស្សិត​និង​ក្រុម​សកម្មជន​ប្រឆាំង​ទៅនឹង​របប​យោធា​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​និង​កាត់ទោស៕



© រក្សាសិទ្ធិដោយ thmeythmey.com