កីឡាជាតិ
U23 AFC៖ ប្រាក់ មុន្នីឧត្តម ជួយឲ្យ​កម្ពុជានាំមុខ​ម្ចាស់​ផ្ទះ​ថៃ ១-០ នៅ​ក្នុង​តង់ទីមួយ
27, Mar 2015 , 7:41 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​ជម្រើ​សជាតិអាយុក្រោម​២២​ឆ្នាំ​កម្ពុជា បាននាំមុខ​ម្ចាស់​ផ្ទះថៃ ១-០ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ U23 AFC Championship នៅ​កីឡដ្ឋាន Rajamangala ក្រុង​បាងកក ប្រទេស​ថៃ នា​ល្ងាច​ថ្ងៃទី២៧ ខែមីនា នេះ។



ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ស៊ុត​បាល់​ហ្វ្រី​ឃី​ត​នាំមុខ ១-០ សម្រាប់​កម្ពុជា ខណៈ​ការ​ប្រកួតដំណើរការ​បានប្រមាណ​១០នាទី បន្ទាប់​ពី​ខ្សែការពារ​ថៃ Suwannapat Kingkaew បាន​ទាញ​ខ្សែបម្រើ ចាន់ វឌ្ឍនាកា​ឲ្យ​ដួល​នៅក្រៅ​ប្រអប់​គ្រោះថ្នាក់។ ថៃ​ព្យាយាម​វាយបក​វិញ​យ៉ាងខ្លាំង ប៉ុន្តែ​កម្ពុជា​បានបង្ហាញ​ភាពរឹងមាំ​ក្នុង​តំបន់​ការពារ ខណៈ​អ្នកចាំទី អ៊ុំ សិរី​រ៏​ត្ន បាន​សង្គ្រោះ​បាល់​ចំ​គោលដៅ​រហូតដល់​ទៅ៤លើក។

រីឯ​ការប្រកួត​គូ​ទីមួយ​នៅក្នុង​ពូ​ល G កូរ៉េខាងជើង​បាន​យកឈ្នះ​ហ្វីលីពីន​ក្នុង​លទ្ធផល ៤-០ ។ កីឡាករ Ri Hyong-jin និង So Kyong-jin ស៊ុប​បាល់​បញ្ចូល​ទី​តង់​ទីមួយ ខណៈ Jang Ok-chol និង Pak Hyon-il បន្ថែម​ម្នាក់​មួយគ្រា​ប់​នៅក្នុង​តង់​ទី​ពីរ៕



© រក្សាសិទ្ធិដោយ thmeythmey.com