អន្តរជាតិ
ក្មេងស្រី​អាយុ ១២ ឆ្នាំ​ក្លាយជា​ជំហរ​គ្រួសារ​ទាំងមូល ក្រោយពេល​ឪពុកម្ដាយ​លែងលះគ្នា
28, Mar 2015 , 5:20 pm        
រូបភាព
ដោយ:

ក្មេងស្រី​ម្នាក់ នៅក្នុង​ទីក្រុង​Guzhouខេត្ត​Guizhou ភាគ​និរតី​ប្រទេស​ចិន បាន​ក្លាយជា​ជំហរ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​មួយ ក្រោយ​ពេលដែល​ឪពុកម្ដាយ​របស់​នាង បាន​លែងលះគ្នា​រួចមក។ នេះ​បើ​យោងតាម​គេហទំព័រ People's Daily Online ។



ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ក្មេងស្រី​វ័យ ១២ឆ្នាំ​ម្នាក់​នោះ​មានឈ្មោះ Wei Yanliជា​សិស្ស​ថ្នាក់​ទី៥ នៅ​សាលាបឋមសិក្សា​Bajiក្នុង​ទីក្រុង​Guzhou។ ជា​រៀងរាល់ថ្ងៃ​នាង​ត្រូវ​មើល​មើលថែទាំ​ជីដូន​ពិការ​ម្នាក់ និង​ប្អូនប្រុស​វ័យក្មេង​ម្នាក់ ដោយ​ខ្លួនឯង បន្ទាប់ពី​ឪពុក​របស់​នាង​បាន​លែងលះគ្នា​ជាមួយ​ម្តាយ​របស់​នាង ហើយ​ម្ដាយ​នាង​បាន​ទៅ​រៀបការ​និង​រស់នៅ​ជាមួយ​ប្ដី​ថ្មី ចំណែក​ឪពុក​របស់​នាង​បាន​បាត់​ការទាក់ទង​ជាមួយ​ក្រុមគ្រួសារ។

ទោះបីជា​ជួ​ប្រទះ​នឹង​បញ្ហាលំបាក​យ៉ាង​ក៏ដោយ ក៏​ក្មេងស្រី​ដែលមាន​អាយុ ទៀប​តែ ១២ ឆ្នាំ​រូបនេះ បានក្លាយ​ជា​មេ​គ្រួសារ​ម្នាក់ ដើម្បី​ជួយ​គាំទ្រ​ដល់​ក្រុមគ្រួសារ​ទាំងមូល​របស់​នាង​ហើយ​នាង​នៅតែ​ធ្វើ​កិច្ច​ទាំងអស់​បាន​យ៉ាង​ល្អ រួមទាំង​ការសិក្សា​របស់​នាង​ផងដែរ។

ជា​រៀងរាល់ថ្ងៃ Wei Yanli ត្រូវចំ​អី​ន​អាហារ និង​បញ្ចុក​អាហារ​ជីដូន​ពិការ​របស់ខ្លួន រួច​ទើប​ទៅ​សាលារៀន។ ពេលទំនេរ​នាង​តែងតែ​ប្រលែង លេង​ជាមួយ​ប្អូនប្រុស​របស់​នាង ហើយ​ពេលខ្លះ​នាង​ជួយ​សម្រួល​សរសៃ​យាយរ​បស់​នាង​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com