ជាតិ
ពលរដ្ឋ​ខ្មែរ១៦នាក់​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ
30, Mar 2015 , 5:15 pm        
រូបភាព
អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន១៦នាក់មក​កម្ពុជា​វិញ កាលពី​ថ្ងៃទី២៨ ខែមីនា តាម​ច្រកព្រំដែន​កម្ពុជា​ថៃ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។ ពលរដ្ឋ​ខ្មែរ​ចំនួន១៦នាក់​នោះ មាន​ប្រុស៧នាក់ ស្រី៦នាក់ និង​ក្មេង៣នាក់។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។



តែ​យ៉ាងណាក៏ដោយ ប្រភព​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបញ្ជូន​ពលករ​ខ្មែរ​ទាំង១៦នាក់​នោះមក​កម្ពុជា​វិញ​នោះទេ។

បច្ចុប្បន្ននេះ​មាន​ពលរដ្ឋ​កម្ពុ​ជាជាង៧សែន​នាក់​កំពុង​បម្រើ​ការងារ នៅ​បរទេស ក្នុងនោះ​នៅ​ប្រទេស​ថៃ​ជាង៦សែន​នាក់ ម៉ាឡេស៊ី​ជាង៤ម៉ឺន​នាក់ សាធារណរដ្ឋ​កូរ៉េ​ប្រមាណ៤ម៉ឺន​នាក់ ជប៉ុន​ជាង១ពាន់​នាក់ និង​សិង្ហ​បុរី​ជាង៣០០នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com