កីឡាជាតិ
AFC U23៖ ទិ​ត្យ ឌី​ណា និង ចាន់ វឌ្ឍនាកា​ស្ថិតក្នុង​ជម្រើស​ដំបូង​ក្នុងជំនួប​ជាមួយ​ហ្វីលីពីន
31, Mar 2015 , 2:54 pm        
រូបភាព

ខ្សែបម្រើ​ក្លិប​អគ្គស្នងការ​នគរបាល​ជាតិ ទិ​ត្យ ឌី​ណា មានឈ្មោះ​ចូល​លេង​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ជម្រុះ AFC U-23 Championship ខណៈ​កម្ពុជា​ត្រូវ​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ហ្វីលីពីន​ក្នុង​ពូ​ល G នា​វេលា​ម៉ោង៤រសៀល​នេះ​នៅ​កីឡដ្ឋាន Rajamangalaក្រុង​បាងកក ប្រទេស​ថៃ។



ទិ​ត្យ ឌី​ណា ដែលជា​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ពានរង្វាន់​សម្តេច ហ៊ុន សែន កាលពី​ឆ្នាំ២០១៤ ស្ថិតក្នុង​តំណែង​ជំនួស​ខ្សែបម្រើ ផាន់​នី អ៊ី​រដ្ឋា នៃ​ក្លិប​ស្វាយរៀង ដែល​បាន​បង្ហាញខ្លួន​ពីរលើកជាប់ៗគ្នា​នា​ជំនួប​ជាមួយ​ម្ចាស់ផ្ទះ​ថៃ និង​កូរ៉េខាងជើង។

ស្របពេល​ជាមួយគ្នានេះ​ផងដែរ កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាកា នៃ​ក្លិប​បឹងកេត​អង្គរ បាន​ចូលក្នុង​ជម្រើស​ដំបូង​ដើម្បី​ចាប់​ដៃគូ​ជាមួយ ប្រាក់ មុន្នី​ឧ​ត្ត​ម ដូចជា​ជំនួប​ជាមួយ​ម្ចាស់ផ្ទះ​ថៃ។ វត្តមាន​របស់ វឌ្ឍនាកា នាំ​ឲ្យ ង៉​យ ស្រ៊ី​ន នៃ​ក្លិប​ភ្នំពេញ​ក្រោ​ន​ចូល​ឈ្មោះ​ជា​កីឡាករ​បម្រុង។

ជម្រើស​កម្ពុជា​ជាមួយ​ហ្វីលីពីន៖
អ្នកចាំទី៖អ៊ុំ សេរី​រ័ត្ន
ខ្សែការពារ៖សឿ​យ វិសាល រស់ សំអឿន, នេន សុធា​រ័ត្ន, ណុប តុលា
ខ្សែបម្រើ៖ហួយ ផល្លី​ន, សំអឿន ពិដោរ, សារី ម៉ាត់​ណូ​រ៉ូ​ទីន, ទិ​ត្យ ឌី​ណា,
ខ្សែប្រយុទ្ធ៖ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នី​ឧ​ត្ត​ម៕



© រក្សាសិទ្ធិដោយ thmeythmey.com