ព័ត៍មានសុខភាព
សុខភាព៖ តើ​អ្នក​ស្គាល់​ក្បាច់​រួមភេទ​មនុស្ស​ស្រី​នៅ​ពីលើ​ដែរ​ទេ?
12, Nov 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
នៅពេល​យើង​និយាយ​ដល់​ក្បាច់​រួមភេទ​នោះ យើង​ច្រើនតែ​ពិពណ៌នា​ទាំងអស់​តែម្តង។ ប៉ុន្តែ​នៅពេលនេះ​យើង​នឹង​បង្ហាញ​អំពី​ក្បាច់​រួមភេទ​មួយ​ប្រភេទ​ដែល​គេ​ហៅថា Clitoris-pleasing cowgirl ដែល​មានន័យថា មនុស្ស​ស្រី​នឹង​ទទួលបាន​ការសប្បាយ​តាមរយៈ​ការ​ភ្ញោ​ច​លើ​តំបន់​សេរ​ពេល​នាង​នៅ​ពីលើ​មនុស្ស​ប្រុស។ នៅពេល​អ្នក​នៅ​ពីលើ​មនុស្ស​ប្រុស និង​កំពុងតែ​នៅ​ពីមុខ​គាត់​នោះ អ្នកនឹង​អាច​គ្រប់គ្រង​លើ​មុំ​ចូល និង​ជម្រៅ​នៃ​ការ​សូក​បញ្ចូល​លិង្គ ព្រមទាំង​អាចធ្វើ​ចលនា​ត្រគាក​ដោយ​សេរី​ទៀតផង។ អ្វីដែល​ចំណេញ​នោះ​គឺថា ដោយសារតែ​អ្នក​ទំនងជា​អាចធ្វើ​ចលនា​ទៅមុខ​ថយក្រោយ​ច្រើនជាង​ឡើងលើ​ចុះក្រោម​នោះ (ដែល​ភ្ញោ​ច​ដល់​លិង្គ​កាន់តែខ្លាំង) ដៃគូ​ក៏​នឹង​អាច​បន្ត​សមរភូមិ​នេះ​បាន​កាន់តែ​យូរ​ដែរ។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដើម្បី​អនុវត្ត​ក្បាច់​រួមភេទ​ដ៏​ល្អ​បំផុត​មួយ​នេះ។



១, ខាង​ប្រុស​តម្រូវអោយ​ដេក​ផ្ងារ ដើម្បី​គាត់​អាច​មើលឃើញ​រូបរាង​ដ៏​ស្រស់ស្អាត​របស់​អ្នក ព្រមទាំង​អាច​ផ្សារភ្ជាប់​នូវ​ខ្សែ​ភ្នែក​ដ៏​រ៉ូ​ម៉ែន​ទិច​ទៀត។

២, រំកិល​ត្រគាក​របស់​អ្នក​ទៅមុខ​ថយក្រោយ​ដើម្បី​អាច​ផ្តល់​ការ​កកិត​ដល់​តំបន់​សេរ​របស់​អ្នក​កាន់តែ​ស្រួល និង​អស្ចារ្យ។

៣, ផ្អៀង​អាង​ត្រគៀក​ទៅមុខ​បន្តិច​ដើម្បី​អាច​ទទួលបាន​នូវ​ការ​ប៉ះគ្នា​រវាង​សេរ និង​ពោះ​របស់គាត់​ខ្លាំង​បំផុត។

៤, សុំអោយ​គាត់​ម៉ាស្សា​សុដន់​អោយ​អ្នក ឬ​ចាប់ដៃ​គាត់​អោយ​ច្របាច់ ឬ​កាន់​កំប៉េះគូថ​អ្នក​វិញ​ក៏បាន​ដែរ ព្រោះ​កន្លែង​អស់ទាំង​នេះ​នឹង​ផ្តល់​រំញោច​ដល់​ការរួម​ភេទ ព្រមទាំង​អាច​ទទួលបាន​ការឈាន​ដល់​ចំណុចកំពូល​កាន់តែខ្លាំង​ក្លា​ផងដែរ។

៥, ផ្អៀងខ្លួន​ទៅក្រោយ​បន្តិច​ដោយ​ប្រើ​ដៃ​សង្កត់​ភ្លៅ​ខាងក្នុង​របស់គាត់ ដើម្បី​អាចអោយ​ចុង​លិង្គ​គាត់​ប៉ះ​នឹង​តំបន់ G-spot អ្នក​បាន។

៦, ដាក់​ខ្នើយ​នៅក្រោម​កំប៉េះគូថ​គាត់​ដើម្បី​អាចអោយ​មានការ​សូក​បញ្ចូល​លិង្គ​កាន់តែ​ជ្រៅ៕

ផ្តល់សិទ្ធិ​ដោយ​www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com