អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកពូ​ទីន ប្រើ​កងទ័ព​សម្ងាត់ trolls ព័ត៌មាន​ក្លែងក្លាយ​ហើយ​ផ្សាយ​ពេញ​អ៊ី​ន​ធើ​ណែ​ត
31, Mar 2015 , 7:45 pm        
រូបភាព
ដោយ:


ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​បាន​ចំណាយ​ប្រាក់​ជាច្រើន ដើម្បី​ជួល​កងទ័ព​សម្ងាត់​មួយក្រុម ដែលមាន​ជំនាញ​ផ្នែក​ប្រឌិត​ព័ត៌មាន​នៅតាម​បណ្តាញ​សង្គម​ឬ​ដែល​គេ​ស្គាល់​ថា ពួក trolls នោះ យកមក​ធ្វើការ​ផ្នែក​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ពី​រូបគាត់ រួចហើយ​យកទៅដាក់​ផ្សាយ​តាម​អ៊ី​ន​ធើ​ណែ​ត។



បុរស​ម្នាក់​ដែល​ធ្លាប់​ធ្វើការ​នៅក្នុង​ក្រុម​trolls នេះ​បាន​ប្រាប់​វិទ្យុ​Radio Free Europeថា​អ្នកធ្វើការ​នៅក្នុង​ក្រុម​នេះ គឺ​ត្រូវតែ​សរសេរ​ព័ត៌មាន​មួយ​ដែលជា​ទស្សន​របស់​នរ​ណា​ម្នាក់ ដែល​មិនមែនជា​រឿង​ពិត​ពាក់ព័ន្ធ​នឹង​លោក ពូ​ទីន នោះទេ។

បុរស​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​វ័យ ២២ ឆ្នាំ​ម្នាក់នេះ បាន​ឲ្យ​ដឹង​ទៀតថា ពួកគេ​អាច​សម្រេចចិត្តថា ពួកគេ​មានគំនិត​អ្វីមួយ ពាក់ព័ន្ធ​នឹង​សំដី​របស់ លោកពូ​ទីន​នៅពេលដែល​លោក​បាន​និយាយ​នៅពេល​ណាមួយ រួចហើយ​បង្កើត​វា​ធ្វើ​ព័ត៌មាន​ក្លែងក្លាយ រួច​បង្ហោះ​ទៅក្នុង​អ៊ី​ន​ធើ​ណែ​ត។

អតីត​ក្រុមការងារ​សម្ងាត់​នេះ ក៏បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា ប្រាក់ខែ​របស់​ក្រុម​trolls គឺ​ទទួលបាន ៧០០ដុល្លារ​ក្នុង​មួយខែ ហើយ​ធ្វើការ​ដោយ​ផ្លាស់ប្តូរ​វេន​គ្នា ១២ម៉ោង​ម្ដង​នៅខាងមុខ​កុំព្យូទ័រ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង St. Petersburgនៅក្នុង​បន្ទប់​មួយ​ដែល​គេ​ហៅថា troll factory ដើម្បី​សរសេរ​ប្លុក​និង​ចុះផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ពាក់ព័ន្ធ​នឹង​លោកពូ​ទីន៕


© រក្សាសិទ្ធិដោយ thmeythmey.com