ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប ថ្មី៖ លោក ហង្ស ពុទ្ធា នឹង​ពិចារណា​លើ​លក្ខខណ្ឌ​របស់​បក្ស​ទាំងពីរ​
31, Mar 2015 , 6:04 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី បាន​ឯកភាពគ្នា​ស្នើ​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត (Nicfec) ជា​សមាសភាព​ទី៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី ជំនួស​លោកស្រី ពុង ឈី​វ​កេក។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។



ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ មុននេះ​បន្តិច លោក ឈឹម ផល​វរុណ បាន​បញ្ជាក់ថា លោក ហង្ស ពុទ្ធា ត្រូវបាន​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​ឯកភាព​ជ្រើសរើស​រូបលោក​ជា​ផ្លូវការ។ ប៉ុន្តែ លោក មិនទាន់​អាច​បញ្ជាក់បាន​ថា តើ​លោក ហង្ស ពុទ្ធា នឹង​យល់ព្រម​ទទួលយក​ដំណែង​នេះ​ឬ​យ៉ាងណា​នោះទេ?

លោក ​ហង្ស ​ពុទ្ធា ដែល​ត្រូវ​បានស្នើ​ជា​សមាសភាព​ទី៩នៃ​គ.ជ.ប​ ថ្មី  បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗថា ​លោក​ត្រូវការ​ពេលវេលា​ពិចារណា​លើ​សំណើរ និង​លក្ខខណ្ឌ​ដែល​បក្ស​ទាំង២ ស្នើ​មក​រូបលោក​ជាមុនសិន។ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​រូបនេះ​បានបញ្ជាក់​ទៀតថា ​លោក​ស្នើសុំ​ឲ្យ​គ.ជ.ប​ មាន​ឯករាជ្យ​ជាមុនសិន​ និង​ធានាឲ្យ​ពលរដ្ឋ​ខ្មែរ​ទទួលបាន​ផលប្រយោជន៍ពី​ច្បា​ប់ គ.ជ.ប ​ថ្មី​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com