ជាតិ
កម្មវិធី​បុណ្យ​ភូមិ​លើក​ទី២ ចាប់ផ្តើម​នៅ​ថ្ងៃស្អែក
02, Apr 2015 , 5:29 pm        
រូបភាព
 
កម្មវិធី​បុណ្យ​ភូមិ ដែល​រៀបចំឡើង ក្រុមយុវជន ភ្លើង​គប់ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ នៅ​វត្ត​ព្រែក​ថ្លឹង ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ជាយ​រាជធានី​ភ្នំពេញ។
កម្មវិធី​បុណ្យ​ភូមិ លើក​ទី២នេះ រៀបចំឡើង​រយៈពេល៣ថ្ងៃ គឺ​ពី​ថ្ងៃទី៣ដល់​ថ្ងៃទី៥ ខែមេសា រៀបចំឡើង​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និង​ដើម្បី​លើកកម្ពស់​វប្បធម៌​សិល្បៈ​ខ្មែរ។



បុណ្យ​ភូមិ​លើក​ទី២នេះ ក្រុមយុវជន​នឹង​រៀបចំ​លេងល្បែង​ប្រជាប្រិយ របាំ​ត្រុត រាំវង់​ស្គ​ដី រាំវង់​លក់​ផ្កា​ជាមួយ​តន្ត្រី​ជនពិការ ការលក់​ចំណីអាហារ​ខ្មែរ ការបង្ហាញ​ម៉ូដ​ពី​សំរាម​កែច្នៃ ការសម្តែង​ចាប៉ីដងវែង អា​យ៉ៃ ល្ខោនបាសាក់ ល្ខោន​យីកេ  ល្ខោនស្បែក​តូច ល្ខោនស្បែក​ធំ និង​ល្ខោនខោល​ជាដើម។

ជាមួយគ្នា​នោះដែរ ក្រុមការងារ ក៏បាន​រៀបចំ​រថយន្ត​សម្រាប់​យុវជន និង​សាធារណជន ដែល​ចង់ទៅ​ចូលរួម​លេង កំសាន្ត​ក្នុង​កម្មវិធី​បុណ្យ​ភូមិ​នេះ ដោយ​ឥតគិតថ្លៃ​ផងដែរ។ រថយន្ត​នឹង​ចេញដំណើរ​ពី​ស្តា​ត​អូឡាំពិក៥ជើង បន្តបន្ទាប់​គ្នា គឺ​នៅ​ម៉ោង៧ និង​ម៉ោង១០ព្រឹក ម៉ោង១ ម៉ោង៣ និង៤:៣០នាទី​រសៀល។ ចំណែក​ជើង​ចេញដំណើរ​ពី​វត្ត​ព្រែក​ថ្លឹង មក​ស្តា​ត​អូឡាំពិក​វិញ មាន​ម៉ោង៩ព្រឹក ម៉ោង១២ថ្ងៃត្រង់ ម៉ោង៣រសៀល ម៉ោង៨ និង៩យប់៕




© រក្សាសិទ្ធិដោយ thmeythmey.com