កីឡាជាតិ
ជាតិ
World Cup៖ កម្ពុជា​ស្ថិតក្នុង​ពូ​ល​ជាមួយ ជប៉ុន ស៊ី​រី អា​ហ្វ​ហ្គា​នី​ស្ថាន និង​សឹង្ហ​បុរី
14, Apr 2015 , 4:44 pm        
រូបភាព
សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះជុំទីពីរ​ប្រចាំតំបន់អាស៊ីនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៨ កម្ពុជា​ស្ថិតក្នុង​ពូ​ល E ​ជាមួយ ជប៉ុន ស៊ី​រី អា​ហ្វ​ហ្គា​នី​ស្ថាន និង​សឹង្ហ​បុរី។ ការចាប់ឆ្នោត​បាន​ប្រព្រឹត្តទៅ​នៅរសៀល​ថ្ងៃទី​១៤ ខែមេសា នៅ​ទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។



A៖ អារ៉ាប់​រួម​អេ​មី​រ៉េត អា​រ៉ា​បី​សា​អូឌីត ប៉ា​ឡេ​ស្ទី​ន ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី
B៖ អូស្ត្រាលី ហ្ស៊​ក​ដង់ តា​ហ្ស៊ី​គី​ស្ថាន គៀក​ហ្ស៊ី​ស្ថាន បង់​ក្លា​ដែ​ស
C៖ ចិន កាតា ម៉ា​ល់​ឌី​វ ប៊ូ​តង់ ហុងកុង
D៖ អ៊ីរ៉ង់ អូ​ម៉​ង់ ឥណ្ឌា តួ​កមេ​នី​ស្ថាន ហ្គា​ម
E៖ ជប៉ុន ស៊ី​រី អា​ហ្វ​ហ្គា​នី​ស្ថាន សឹង្ហ​បូរី កម្ពុជា
F៖ អ៊ីរ៉ាក់ វៀតណាម ថៃ ឥណ្ឌូនេស៊ី ចិន-តៃប៉ិ
G៖ កូរ៉េខាងត្បូង គូ​វ៉ែត លី​បង់ មី​យ៉ាន់​ម៉ា ឡាវ
H៖ អ៊ូ​បេ​គី​ស្ថាន បា​រ៉ែ​ន ហ្វីលីពីន កូរ៉េខាងជើង យ៉េ​មែន

កម្ម​វិធី​ប្រកួត​សម្រាប់ក្រុម​ជម្រើស​ជាតិ​កម្ពុជា៖

ជើងទីមួយ៖
-១១ ខែមិថុនា៖ កម្ពុជា ជួប សឹង្ហបុរី
-១៦ ខែមិថុនា៖ កម្ពុជា ជួប អាហ្វហ្គានីស្ថាន
-៣ ខែកញ្ញា៖ ជប៉ុន ជួប កម្ពុជា
-៨ ខែកញ្ញា៖ កម្ពុជា ជួប ស៊ីរី

ជើងទីពីរ៖
-១៣ ខែតុលា៖ សឹង្ហបុរី ជួប កម្ពុជា
- ១២ ខែវិច្ឆិកា៖ អាហ្វហ្គានីស្ថាន ជួប កម្ពុជា
-១៧ ខែវិច្ឆិកា៖ កម្ពុជា ជួប ជប៉ុន
-២៤ ខែមិនា ២០១៦៖ ស៊ីរី ជួប កម្ពុជា








© រក្សាសិទ្ធិដោយ thmeythmey.com