ជាតិ
សេដ្ឋកិច្ច
រយៈពេល៣ខែ រដ្ឋ​ប្រមូល​ពន្ធគយ​បាន​ជាង២៦៧លាន​ដុល្លារ
18, Apr 2015 , 7:00 pm        
រូបភាព


ក្នុង​រយៈពេល៣ខែ​ដើមឆ្នាំ២០១៥ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូលបាន​ចំណូល​ចំនួន១,៤៧០ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ៣៦៧.៥លាន​ដុល្លារ ចំនួន​នេះ​មានការ​កើនឡើង​ជិត១៣ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល១ត្រីមាស ក្នុង​ឆ្នាំ២០១៤ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​នៅ ក្នុង​កិច្ចប្រជុំ​បូកសរុប ការងារ​គយ​និង​រដ្ឋាករ​ប្រចាំ​ខែមីនា ឆ្នាំ២០១៥ កាលពី​ថ្ងៃទី៩មេសា​កន្លងទៅ។



របាយការណ៍​ដដែល​ក៏បាន​បង្ហាញ​ដែរ​ថា ក្នុង​ខែមីនា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូលបាន​ចំណូល​ជាង៥២២ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ១៣០.៥លាន​ដុល្លារ កើនឡើង​ជាង១៧ភាគរយ បើ​ធៀប​នឹង​ចំណូល កាលពី​ខែមីនា ឆ្នាំ២០១៤ ។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ២០១៤កន្លងទៅ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានប្រកាសថា​ខ្លួន ប្រមូល​ចំណូល​ពន្ធ​នាំចេញ នាំចូល​បាន​ចំនួន ១,៣៤ពាន់​លាន​ដុល្លារ កើនឡើង៣៣,៥ភាគរយ ធៀប​ទៅនឹង​ឆ្នាំមុន២០១៣ ៕




© រក្សាសិទ្ធិដោយ thmeythmey.com