ពីនេះ ពីនោះ
បើ​ចង់​អប់រំ​កូន អ្នក​ត្រូវតែ​ចេះ​ក្តោប​ក្តាប់​ពេលវេលា​ទាំង ៤
19, Apr 2015 , 9:13 am        
រូបភាព
ដោយ: ថ្មីៗ

តើ​មាន​ពេលណា​ខ្លះ ដែល​អាច​អប់រំ​កូន ហើយ​អ្នក​អាច​ទទួលបាន​ផល​នោះ?



1.    បើ​អ្នក​ចង់​សរសើរ​កូន​ថា ប្រលង​បាន​ពិន្ទុ​ល្អ អ្នក​អាច​ឆ្លៀតពេល ដែល​មុនពេល​ពិសា​របាយ​សរសើរ​បាន នោះ​កូន​នឹង​សប្បាយចិត្ត ហើយ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត។
2.    បើ​ចង់​អប់រំ​កូន​ឱ្យ​ចេះ​ធ្វើ​ការងារ​ផ្ទះ អ្នក​ត្រូវតែ​ឱ្យគេ ចូលរួម​ធ្វើជា​មួយ​អ្នក។
3.    បើ​កូន​ធ្វើ​ខុស អ្នក​ត្រូវតែទៅ​បន្ទប់​កូន និយាយ​អប់រំ​គេ ព្រោះ​គេ​ក៏​ត្រូវការ​មុខមាត់​ដែរ មិនត្រូវ​ស្តីឱ្យ​គេ នៅ​ចំពោះមុខ​អ្នកផ្ទះ​ទេ។
4.    ការអប់រំ​មួយទៀត អ្នក​អាច​អប់រំ នៅមុន​ពេល​គេង​ដោយ អ្នក​អាច​សួរ​កូន​ពី​រឿង ដែល​កូន​បានធ្វើ​ទាំងឡាយ​នៅថ្ងៃនេះ ហើយ​បើ​មានរឿង​អ្វី ដែល​អ្នក​យល់ថា​មិនល្អ អ្នក​អាច​និយាយប្រាប់​គេ​តាម​សម្រួល នោះ​កូន​នឹង​អាច​ស្តាប់​ចូល​ត្រចៀក៕
 

ផ្តល់សិទ្ធិដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com