ជាតិ
មនុស្ស៤៩នាក់ស្លាប់ និងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨មេសា
×
យ៉ាងហោចណាស់មនុស្សចំនួន៩នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន២១លើក នៅទូទាំងប្រទេសកាលពីថ្ងៃទី ១៨ខែមេសា។ នេះបើយោងតាមរបាយការពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមរបាយការណ៍ដដែល បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង២១លើកនេះ បានបណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន៣៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន២៣គ្រឿង រថយន្តធុនតូចចំនួន៩គ្រឿងរថយន្តធុនធំ៣គ្រឿង យានផ្សេង១គ្រឿង និងអ្នកថ្មើរជើងម្នាក់។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីកត្តា ប្រជែងគ្រោះថ្នាក់៤លើក មិនគោរពសិទ្ធ៤លើក ល្បឿន៣លើក មិនប្រកាន់ស្តាំ២លើក ស្រវឹង១លើក បើកបរងងុយដេក១លើក កត្តាយានយន្ត១លើក និងថយរថយន្តកិនមនុស្ស១លើក ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់មិនបានពាក់មួកសុវត្ថិភាពចំនួន ២៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com