ពិភពតារា៖ ច​ន្ធី វ​ល័​ក្ខ ត្រូវ​កាត់​ចេញពី​រឿង ទឹកចិត្ត​ប្រពន្ធ​វគ្គ២
20, Apr 2015 , 9:30 am        
រូបភាព
ដោយ:


ភ្នំពេញ៖ អតីត​ស្រី​ស្អាត​កម្មវិធី​អង្គរ​សង្ក្រាន្ត ២០១៤ កញ្ញា ច​ន្ធី វ​ល័​ក្ខ ត្រូវ​បាត់​វត្តមាន​ពី​ការសម្តែង​ក្នុង​ខ្សែ​វីដេអូ​ភាគ រឿង ទឹកចិត្ត​ប្រពន្ធ វគ្គ២ ដែល​ក្នុងនោះ​នាង​សម្តែង​ជា​តួ​ប្អូនស្រី​របស់​កញ្ញា ភិន សុ​ដា​លី​ស និង​ជា​តួ​សង្សារ​របស់លោក សាយ សៀ​រ៉ា។



អ្នកគ្រប់គ្រង​តារា​សម្តែង​នៅក្នុង​ផលិតកម្ម​មហាហង្ស​បាន​ទម្លាយ​ឲ្យ​ដឹងថា តួ​ប្អូនស្រី​របស់​កញ្ញា ភិន សុ​ដា​លី​ស នាង ច​ន្ធី វ​ល័​ក្ខ ដែលមាន​ឈ្មោះ​ក្នុង​សាច់រឿង​ថា សុ​ផា ត្រូវបាន​កាត់​ចេញពី​ខ្សែ​វីដេអូ​ភាគ​នេះ​នៅ​វគ្គ​ទី២ ដោយ​ខាង​នាង វ​ល័​ក្ខ ជា​អ្នកស្នើសុំ។ អ្នកចាត់ការ​រូបនេះ​បន្តទៀតថា ហេតុផល​ដែល វ​ល័​ក្ខ សូម​ឈប់​ថត​នោះ គឺ​នាង​ថា​ជាប់រវល់​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស។

ទោះជា​យ៉ាងណាក្តី ខ្សែ​វីដេអូ​ភាគ រឿង ទឹកចិត្ត​ប្រពន្ធ នេះ​មាន​ចំនួន២វគ្គ ដែល​វគ្គ​ទី១ មាន​ចំនួន៦០ភាគ និង​វគ្គ​ទី២ មាន​ចំនួន២០ភាគ។ កញ្ញា ច​ន្ធី វ​ល័​ក្ខ នាង​ថត​តែត្រឹម​វគ្គ​ទី១ប៉ុណ្ណោះ ដែល​ការ​សូម​ឈប់​របស់​នាង​ធ្វើ​ឲ្យ​មាន​បញ្ហា​បន្តិចបន្តួច​ចំពោះ​អ្នកគ្រប់គ្រង​តួ ដែល​តម្រូវ​ដូរ​តួ​សម្រាប់​បន្តទៅ​វគ្គ​ទី២ទៀត។

លោក វិឆ័យ សុ​ភី អ្នកនិពន្ធ​រឿង ទឹកចិត្ត​ប្រពន្ធ បាន​ឲ្យ​ដឹងថា ចំពោះ​ការ​សូម​ឈប់​សម្តែង​នៅ​វគ្គ​ទី២របស់​កញ្ញា ច​ន្ធី វ​ល័​ក្ខ គឺ​តម្រូវ​ឲ្យ​លោក​កែ​សាច់រឿងខ្លះៗនៅ​ភាគ​ទី៦០ ដើម្បី​ភ្ជាប់​សាច់រឿង​សម្រាប់​ឆ្លងទៅ​វគ្គ​ទី២ទៀត។ លោក សុ​ភី បញ្ជាក់ថា ការកែ​សាច់​រឿងនេះ​គឺ​ធ្វើ​ឲ្យ​តួ​នាង សុ​ផា ដែល​សម្តែង​ដោយ ច​ន្ធី វ​ល័​ក្ខ នោះ​មាន​គ្រោះថ្នាក់​ចរាចរ រួច​យក​នាង​ទៅ​កែ​មុខ ដើម្បី​ដាក់​តួ​ថ្មី​ជំនួស។

អ្នកគ្រប់គ្រង​តារា​សម្តែង​នៅក្នុង​ផលិតកម្ម​មហាហង្ស​បាន​បង្ហើប​ឲ្យ​ដឹងថា តួ​ដែល​ត្រូវ​ជំនួស ច​ន្ធី វ​ល័​ក្ខ អាច​តម្រូវ​ទៅលើ​តារា​សម្តែង​វ័យក្មេង លឹម មួយ​ហ្គេ​ច៕



© រក្សាសិទ្ធិដោយ thmeythmey.com