ជាតិ
សេដ្ឋកិច្ច
ប្រតិបត្តិ​ករ​ទេសចរណ៍​អាច​ទទួល​អាជ្ញាប័ណ្ណ​ទេសចរណ៍​តាម​អន​ឡាញ និង​បង់ប្រាក់​តាម​វី​ង
20, Apr 2015 , 7:45 pm        
រូបភាព
ភ្នំពេញ៖ ចាប់ពី​ថ្ងៃទី១ខែឧសភា​ឆ្នាំ២០១៥ខាងមុខនេះ​តទៅ ប្រតិបត្តិ​ករ​ទេសចរណ៍(ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍ សណ្ឋាគារ ហាង​នានា)នឹង​អាច​ទទួលបាន​អាជ្ញាប័ណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ តែ​ផ្ទុយ​មកវិញ ប្រតិបត្តិ​ករ​ទេសចរណ៍ ត្រូវបាន​គេ​តម្រូវអោយ​បង់ថ្លៃ​សេវា​អាជ្ញាប័ណ្ណ​តាម​ប្រព័ន្ធ​វី​ង។



ការចុះបញ្ជី​អាជ្ញាប័ណ្ណ​ទេ​សចណ៍​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ត្រូវបាន​គេ​ពន្យល់ថា វា​ចំណេញ​ពេលវេលា បង្ក​ភាពងាយស្រួល និង​អាចរួមចំណែក​កាត់បន្ថយ​ការចំណាយ​ក្រោម​តុ​លើ​តុ។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែងថា និតិ​វិធី​ថ្មី​នេះ គឺ​ដើម្បី​ពង្រឹង​សេវាកម្ម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ជាពិសេស ចូលរួមចំណែក​កាត់បន្ថយ​របាំង​មិនចាំបាច់៕ សូម​អញ្ជើញ​ចូលទៅ​កាន់៖ www.cambodiatourismindustry.org



© រក្សាសិទ្ធិដោយ thmeythmey.com