កីឡាអន្តរជាតិ
អន្តរជាតិ
Messiចូលក្នុង Guinness World Records ក្រោយ​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី ទី៤០០
22, Apr 2015 , 3:18 pm        
រូបភាព
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធ Lionel Messiបាន​ឈានដល់​ដំណាក់កាល​ដ៏​អស្ចារ្យ​ថ្មី​បន្ថែមទៀត​ក្នុង​អាជីព​ កីឡាបាល់ទាត់​របស់គេ ក្រោយ​រកបាន​គ្រាប់​បញ្ចូល​ទី ទី៤០០កាលពី​សប្តាហ៍​មុន​នៅក្នុង​ការប្រកួត​ជា​ផ្លូវការ​សម្រាប់​ក្លឹប Barcelona។ កំណត់ត្រា​នេះ បាន​នាំ​ឲ្យ​គេ​មានឈ្មោះ​ក្នុង​បញ្ជី Guinness World Records ជា​លើក​ទី​ពីរ ខណៈ​កាលពី​ឆ្នាំ២០១២ កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ មានឈ្មោះ​ជា​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ប្រចាំឆ្នាំ (៩១គ្រាប់)។


ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ រកបាន​គ្រាប់​បាល់​របស់ខ្លួន​សម្រាប់​ក្លិប​នៅ​តំបន់ Catalan នា​ជំនួប​ជាមួយ​ក្រុម​Valencia ក្នុង​ជ័យជម្នះ ២-០ កាលពី​ថ្ងៃ​សៅរ​សប្តាហ៍​មុន ដែល​ជួយ​ឲ្យ​រូបគេ​ឈានដល់​គោលដៅ​ដោយ​ការ​បង្ហាញខ្លួន​តែ៤៧១ប្រកួត​ប៉​ណ្ណោះ។

គ្រាប់ ​បាល់​បញ្ចូល​ទី​ចំនួន២៧៨ គ្រាប់​របស់ Messiគឺ​រកបាន​ក្នុង La Ligaដែលជា​កំណត់ត្រា​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​បំផុត​នៅ​ក្របខណ្ឌ​កំពូល​ របស់​អេ​ស្ប៉ា​ញដោយ​ជំ​នួន​គ្រាប់​បាល់​នេះ បាន​បំបែក​កំណត់ត្រា​ចាស់​របស់​កីឡាករ TelmoZarraដែល​រកបាន២៥១គ្រាប់ ក្នុងអំឡុង​ឆ្នាំ១៩៤០ និង ១៩៥០ ។

សម្រាប់​ក្នុង​ក្របខណ្ឌ Champions League វិញ​បច្ចុប្បន្ននេះ Messiរក​គ្រាប់​បាល់​បាន៧៥ គ្រាប់ ស្មើនឹង Cristianno Ronaldo ផងដែរ ដែលជា​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ក្របខណ្ឌ​កំពូល​របស់​អឺរ៉ុប។ រីឯ​គ្រាប់​បាល់ផ្សេងៗរបស់ Messiគឺ​រកបាន​នៅក្នុង​ក្របខណ្ឌ Copa del Rey ៣២ គ្រាប់
Spanish Supercup១០គ្រាប់  FIFA Club World Cup ៤គ្រាប់ និង UEFA Supercup១គ្រាប់។

Messiក៏ ​ជា​កីឡាករ ទី១ផងដែរ​ដែល​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ World Player of the Year (FIFA Balon d'Or) ៤សម័យកាលជាប់ៗគ្នា​ចាប់ពី​ឆ្នាំ២០០៩ ដល់ ២០១២ ។

ក្នុង​វ័យ២៧ឆ្នាំ​Messiអាចមាន​ឱកាស​ក្នុង​ការរក​គ្រាប់​ បាល់​បាន​ដល់៥០០គ្រាប់​ដើម្បី​បន្ត​បំបែក​កំណត់ត្រា​មុនពេល​ព្យួរ​ស្បែកជើង​ របស់ខ្លួន៕




© រក្សាសិទ្ធិដោយ thmeythmey.com