ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​វេទិការ​សេដ្ឋកិច្ចពិភពលោក បន្ទាប់ពី​ឥណ្ឌូនេស៊ី​នៅក្នុង​ឆ្នាំ២០១៦
22, Apr 2015 , 9:00 pm        
រូបភាព
ដោយ: ថ្មីៗ

 
ភ្នំពេញ៖ ប្រទេស​កម្ពុជា​នឹង​ទទួល​តំណែង ធ្វើជា​ប្រធាន​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី នៅក្នុង​ឆ្នាំ២០១៦ខាងមុខនេះ ។



យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី២១ខែមេសា​លោក ហ្វី​លី​ព រ៉ូ​ស​ស្លឺរ ប្រធាន​វេទិកា​សេដ្ឋកិច្ចពិភពលោក ចង់​ឲ្យ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ​ទទួលបាន​ជោគជ័យ ក្នុងពេលដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ២០១៦ខាងមុខនេះ។

ជាការ​ឆ្លើយតប​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា​លោក​នឹង​សហការ​ជាមួយនឹង​វេទិកា​សេដ្ឋកិច្ចពិភពលោក ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុងប្រទេស​កម្ពុ​ជានា​ឆ្នាំ២០១៦ ប្រព្រឹត្ត​ទៅដោយ​ទទួលបាន​នូវ​ភាពជោគជ័យ។ ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​ចង់​ឲ្យ​មានការ​ចូលរួម​ពី​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា ជាពិសេស​ចង់​ឲ្យ​មានការ​ចូលរួម​ពី​ប្រទេស​អេក​ម៉ិ​ក និង​មានការ​ចូលរួម​ពី​ប្រទេស​ផ្សេងទៀត​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ២០១៦ខាងមុខនេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com