សង្គមអន្តរជាតិ​
អន្តរជាតិ
អតិថិជន​ម្នាក់​ឲ្យ​លុយ​ធីប ៣០០០ដុល្លារ ​ដល់​អ្នកបម្រើ​ដែល​ត្រូវគេ​បណ្ដេញ​ចេញពីផ្ទះ
03, May 2015 , 9:20 pm        
រូបភាព
ដោយ:
ស្ត្រី​ជា​អ្នកបម្រើ​នៅក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក ត្រូវបាន​អតិថិជន​ម្នាក់​ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា​Mike ឲ្យ​លុយ​ធីប ៣០០០ ដុល្លារ បន្ទាប់ពី​អ្នកបម្រើ​រូប​នោះបាន​ប្រាប់​គាត់​ថា នាង​ទទួលបាន​សេចក្ដី​ជួន​ដំណឹង​ពី​ការបណ្តេញ​ចេញពីផ្ទះ កាលពី​ដើមខែ​នេះ។



លោក Mike បាន​ប្រាប់​ទូរទស្សន៍ ABC ថា ស្ត្រី​ម្នាក់នេះ​បាន​បម្រើ​ពួកយើង​អស់​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ។ នាង​ជា​បុគ្គល​ដែល​គួរឱ្យ​ស្រឡាញ់​ហើយ​នាង​បាន​និយាយ​អំពី​រឿងរ៉ាវ​របស់​នាង នៅមុន​ពេល​គេ​បណ្តេញចេញ​គាត់​ចេញពីផ្ទះ​ប្រាប់​គាត់​រួចមក។ លោក Mike បា​និយាយថា លោក​គ្រាន់តែ​ចង់​ធ្វើតាម​គម្រោង​របស់​គ្រូ​គាត់ និង​រូបគាត់ ពី​ការផ្ដល់​មូលនិធិ​ទៅ​ឲ្យ​នរណាម្នាក់​ដែល​កំពុងតែ​មានទុក្ខ​ហើយ​ពេលនេះ​វា​គឺជា​ពេលវេលា​សមរម្យ ដើម្បី​អនុវត្ត​គម្រោង​នេះ។

លោក Mike បាន​និយាយថា​គាត់​ស​ម្រេ​ចិត្ត​ផ្ដល់​លុយ​ធីប ៣០០០ ដុល្លារ​បន្ថែម​ពីលើ​តម្លៃ​អាហារ​ជាង ៤០ ដុល្លារ​របស់គាត់ ទៅ​ឲ្យ​ស្ត្រី​ម្នាក់​នោះ​ព្រោះ​លោក​បានដឹងថា​ការជួល​ផ្ទះ​នៅក្នុង​ទីក្រុង​ញូវយ៉ក​គឺមាន​តម្លៃ​ថ្លៃ​ខ្លាំងណាស់។

លោក Mike បាន​សរសេរ​អក្សរ​នៅ​ខាងក្រោយ​វិ​ក័យ​ប​ត្រ​នោះ​ថា៖«សូម​អរគុណ​ចំពោះ​ការ​នៅ​បម្រើ​ក្បែរ​ខ្ញុំ​រាល់​ពេលដែល​ខ្ញុំ​ចេញ ចូលក្នុង​ហាង​Broadwayមួយ​នេះ ហើយ​ខ្ញុំ​សង្ឃឹមថា​នៅ​ថ្ងៃ​ណាមួយ​នឹងមាន​នរណាម្នាក់​ផ្តល់ឱ្យ​ក្តី​ស្រលាញ់​និង​សុភមង្គល​ជាច្រើន​ដល់​នាង តាមរយៈ​អ្វីដែល​នាង​បានធ្វើ»៕



© រក្សាសិទ្ធិដោយ thmeythmey.com