ជាតិ
ពិភព​តារា៖ ហេង ស្រី​ពេជ្រ ការងារ​សិល្បៈ​កាន់តែរ​ត់រក
05, May 2015 , 10:33 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារា​សម្តែង​ដែល​កាក់កប​ខាង​តួ​ជំទាវ កញ្ញា ហេង ស្រី​ពេជ្រ ចាប់តាំងពី​ចូលដល់​ឆ្នាំ ២០១៥មកនេះ នាង​កាន់តែ​មមាញឹក​នឹង​ការងារ​សម្តែង​ស្ទើរតែ​រក​ពេល​សម្រាក​មិនបាន ទាំង​សម្តែង​ភាពយន្ត និង​ថត​សម្តែង​ចម្រៀង​ខារ៉ាអូខេ។



តារា​សម្តែង​សាច់​សខ្ចី កញ្ញា ហេង ស្រី​ពេជ្រ ដែល​មហាជន​ភាគច្រើន​ឃើញ​នាង​សម្តែង​ក្នុង​តួ​ម្តាយ តួ​បងស្រី ពិសេស​តួ​ជំទាវ​នោះ ត្រូវបាន​គេ​មើលឃើញថា ចាប់តាំងពី​ចូលដល់​ឆ្នាំ​ថ្មី ២០១៥នេះ នាង​ហាក់​កំពុងតែ​ឡើង​កូដ​យ៉ាងខ្លាំង ក្នុង​អាជីព​សម្តែង​ភាពយន្ត និង​ថត​សម្តែង​ខារ៉ាអូខេ ដែល​ស្ទើរតែ​គ្រប់​ផលិតកម្មធំៗក្នុងស្រុក មិនមាន​រំលង​រូបនាង​ឡើយ។

ជួប​សម្ភាស​ជាមួយ “ថ្មីៗ” តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ ម្សិលមិញ​នេះ នាង​បាន​រៀបរាប់​ឲ្យ​ដឹង​ពី​ការងារ​សម្តែង​របស់​នា​ង​ថា ចាប់តាំងពី​ឆ្នាំ២០១៥មក នាង​បានបង្ហាញ​វត្តមាន​ក្នុង​ខ្សែ​វីដេអូ​ភាគ​ដែល​បាន​ចាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ដែល​ទើបតែ​បញ្ចប់ទៅថ្មីៗនេះ ក្នុង​រឿង “កំលោះ​ខ្ញុំ​អ្នកណា​សង?” ដែល​នាង​ដើរតួ​ជំទាវ និង​រឿង​បន្តបន្ទាប់​មកទៀត ដូចជា​រឿង “សង្សារ​ខ្មោច”  និង​រឿង “បងប្អូន​ពីរ​នាក់” ជា​ប្រភេទ​រឿង​ដុំ, រឿង “ស្នេហ៍​ពនេចរ”  ជា​ខ្សែ​វីដេអូ​ភាគ​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​CTN នាង​ដើរតួ​ជា​អ្នក​គ្រូពេទ្យ, រឿង “កំលោះ​ក្តាមប្រៃ កញ្ញា​ស្ពៃជ្រក់” សម្រាប់​ចាក់​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ៩ និង​រឿង “ស្ទឹង​ស្នេហា” របស់​ផលិតកម្ម​ចក្រ​ក្រ​វា​ឡ។

ក្រៅពី​សម្តែង​ភាពយន្ត និង​វីដេអូ​ភាគ កញ្ញា ហេង ស្រី​ពេជ្រ ក៏បាន​ចូលរួម​សម្តែង​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្មធំៗមានដូចជា សាន់​ដេ, ថោ​ន, ហង្ស​មាស និង​ផលិតកម្ម​មួយចំនួនទៀត ដែលមាន​រហូតដល់​ទៅ៦ផលិតកម្ម និង​ថត​ស្ព​ត​បាន​ចំនួន៣ផងដែរ មានដូចជា ស្ព​ត​ធនាគារ ស្ព​ត​ទឹក​ផ្លែឈើ ហ្វ្រេស​ស៊ី និង​ស្ព​ត​នាំ​កូន​ទៅ​សាលារៀន។

ស្រី​ពេជ្រ ក៏បាន​បង្ហើប​ឲ្យ​ដឹងថា នាង​គ្រោង​នឹង​ថត​ភាពយន្ត​ដុំ​ពីរ​រឿង និង​ខ្សែ​វីដេអូ​ភាគ១រឿង​ផងដែរ ក្នុង​រវាង​ពាក់កណ្តាល​ខែឧសភា​ខាងមុខនេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com