ជាតិ
ទស្សនា​រូបភាព​នៃ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នៅ​ខេត្តបាត់ដំបង
07, May 2015 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ

បន្ទាប់ពី​ការ​ភ្ជួរ​ជា​និមិត្តរូប​ចំនួន​បី​ជុំ​ក្នុង​ទី​ព្រះ​ស្រែ​នៅ​ខេត្តបាត់ដំបង​គោ​ឧសភរាជ២ក្បាល​បាន​បរិភោគ​សណ្តែក និង​ពោត ច្រើនជាងគេ​ក្នុងចំណោម​អាហារ៧មុខ​រួមមាន ស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និង​ស្រា។យោងតាម​លទ្ធផល​នៃ​ការបរិភោគ​នេះ បា​គូ​ប្រចាំ​ព្រះបរមរាជវាំង​ដែល​បាន​ទស្សន៍ទាយ​ទៅតាម​ក្បូន​បុរាណ បាន​ឲ្យ​ដឹងថា ពោត និង​សណ្តែក​ទទួលបាន​ផល​ច្រើន​នៅ​ឆ្នាំនេះ។



ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ដែលជា​និ​មិ​ត្ដ​រូប​នៃ​ការចាប់ផ្ដើម​រដូវ​ធ្វើ​កសិកម្ម ត្រូវបាន​រៀបចំឡើង​នៅ​ទី​ព្រះ​ស្រែ​ក្នុង​បរិវេណ​កីឡដ្ឋាន​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី៦ ខែឧសភា​ត្រូវ​នឹង​ថ្ងៃទី៤រោច ខែ​ពិសាខ ក្រោម​រាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

សម្រាប់​ព្រះរាជ​ពិធី​ឆ្នាំនេះ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ទទួលបន្ទុក​ជា​ស្តេច​មាឃ តំណាង​ព្រះមហាក្សត្រ ដែល​ច្រត់នង្គ័ល​កណ្តា​លហើយ​ភរិយា​របស់លោក គឺ​លោកស្រី គឹម ប៊ុន​ណា​រ៉ា ដើរតួ​ជា​មេ​ហួ។រីឯ​នង្គ័ល​ទីមួយ ច្រត់​ដោយ​លោក លី ផល្លា​អនុរដ្ឋលេខាធិការ​ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ និង​នង្គ័ល​ទី​បី​ច្រត់​ដោយ​លោក កែ សិរី​បុត្រ​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com