ជាតិ
កម្ពុជា​ដាក់បញ្ចូល​ចាប៉ីដងវែង​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ
16, May 2015 , 3:40 pm        
រូបភាព
សៀមរាប៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា កម្ពុជា​បានបញ្ចប់​ឯកសារ​ចាប៉ីដងវែង បញ្ចូល​ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​រួចរាល់​ហើយ។ លោកស្រី ភឿង ស​កុ​ណា រំពឹងថា នៅពេលឆាប់ៗខាងមុខនេះ ចាប៉ីដងវែង​របស់​ខ្មែរ នឹង​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី ដែល​ទទួលស្គាល់​ដោយ​ពិភពលោក។ ក្រៅពីនោះ បើតាម​ការបញ្ជាក់​ពី​លោកស្រី ស​កុ​ណា ល្ខោនខោល ល្បុកតោ និង​តម្បាញ​សូត្រ​ខ្មែរ ក៏​កំពុង​ត្រៀម​ឯកសារ ដើម្បី​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ដែរ។



សូម​ស្តាប់​ប្រសាសន៍​លោកស្រី ភឿង ស​កុ​ណា ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី «ការកសាង​សមត្ថភាព​លើ​ការអនុវត្ត​អនុសញ្ញា​ឆ្នាំ២០០៣ ស្តីពី​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី ឆ្ពោះទៅកាន់​ការអភិរក្ស​បណ្ណសារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា នៅ​ទីក្រុង​សៀមរាប កាលពី​ពាក់​កណ្តាលខែ​មិនា​កន្លងទៅ។

សូម​អញ្ជើញ​ស្តាប់





© រក្សាសិទ្ធិដោយ thmeythmey.com