សង្គមអន្តរជាតិ​
អន្តរជាតិ
មហាសេដ្ឋី​វ័យក្មេង​អាយុ​ក្រោម ៤០ ឆ្នាំ​ទាំង ១០ នាក់​នៅ​អាស៊ី​ជា​នរណា?
17, May 2015 , 7:39 pm        
រូបភាព
ដោយ:

បើ​យោងតាម​ទិន្នន័យ​ចងក្រង​ដោយ​ស្ថាប័ន Wealth-X សហគ្រិន​វ័យក្មេង​ចំនួន ១០ រូប ដែលមាន​អាយុ ក្រោយ​ម ៤០ ឆ្នាំ​នៅក្នុង​តំបន់​អាស៊ី​មានទ្រព្យ​សរុប ១៩,៣ពាន់​លាន​ដុល្លារ​ក្នុងនោះ​ទ្រព្យសម្បត្តិ ១១ ពាន់​លាន​ដុល្លារ​ជា​របស់​សហគ្រិន​ជនជាតិ​ចិន។ចំណាត់ថ្នាក់​នេះ​បង្ហាញ​អំពី​សមត្ថភាព​របស់​ប្រទេស​ចិន ក្នុងការ​បង្កើន​ចំនួន​មហាសេដ្ឋីថ្មីៗជា​រៀងរាល់ឆ្នាំ ទោះបីជា​កំណើនសេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ក៏ដោយ។


បើតាម​ទិន្នន័យ​ដដែល​នោះ មហាសេដ្ឋី​វ័យក្មេង​ទាំង ១០ នៅក្នុង​តំបន់​អាស៊ី​គឺ​សុទ្ធតែជា​បុរស ហើយ​ក្នុងចំណោម​ពួកគេ មាន ៩ នាក់​ដែល​រកចំណូលបាន​មក​ពី​បច្ចេកវិទ្យា អ៊ី​ន​ធើ​ណែ​ត និង​បណ្ដាញ​សង្គម។ ខាងក្រោម​នេះ​គឺជា​បញ្ជី​សហគ្រិន​ជា​មហាសេដ្ឋី​វ៏​យ​ក្មេង​អាយុ​ក្រោម៤០ឆ្នាំ​ទាំង១០ រូប​នៅក្នុង​ទ្វីបអាស៊ី៖

១០៖ លោក Leo Chenជនជាតិ​ចិន អាយុ ៣២ ឆ្នាំ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Jumei International Holding មានទ្រព្យ​សម្បត្តិ​សរុប ១,១ ពាន់​លាន​ដុល្លារ។


ទី៩៖ លោក Pang Shengdongជនជាតិ​ចិន អាយុ ៣៨ ឆ្នាំ ជា​អនុប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍ​softwareShanghai 2345 Network Holding Groupមានទ្រព្យ​សម្បត្តិ​សរុប ១,២ ពាន់​លាន​ដុល្លារ។


ទី៨៖ លោក YusakuMaezawaជនជាតិ​ជប៉ុន អាយុ ៣៧ ឆ្នាំ នាយក​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​អន​ឡាញ Start Todayមានទ្រព្យ​សម្បត្តិ​សរុប១,៣ ពាន់​លាន​ដុល្លារ។


ទី៧៖ លោក Kenji Kasaharaជនជាតិ​ជប៉ុន អាយុ ៣៩ ឆ្នាំ ជា​ស្ថាបនិក​បណ្ដាញ​សង្គម​Mixiមានទ្រព្យ​សម្បត្តិ​សរុប ១,៥ ពាន់​លាន​ដុល្លារ។


ទី៦៖ លោក Naruatsu Babaជនជាតិ​ជប៉ុន អាយុ ៣៣ ឆ្នាំ ជា​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ​លលិត​ហ្គេម​ទូរ​សព្ទ មានទ្រព្យ​សម្បត្តិ​សរុប១,៦ ពាន់​លាន​ដុល្លារ។


ទី៥៖ លោក He Zhitaoជនជាតិ​ចិន អាយុ ៣៣ ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន Hangzhou Liaison Interactive Information Technologyមានទ្រព្យ​សម្បត្តិ​សរុប ២ ពាន់​លាន​ដុល្លារ។


ទី៤៖ លោក Yao Jinboអាយុ ៣៩ ជនជាតិ​ចិន ជា​ស្ថាបនិក​គេហទំព័រ​ប្រកាស​ជួល​ផ្ទះ និង​ទំនិញ​ជជុះ 58.comមានទ្រព្យ​សម្បត្តិ​សរុប២,២ ពាន់​លាន​ដុល្លារ។


ទី៣៖ លោក Zhang Bangxinជនជាតិ​ចិន អាយុ ៣៥ ឆ្នាំ ជា​សហ​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​TAL Educationមានទ្រព្យ​សម្បត្តិ​សរុប២,២ ពាន់​លាន​ដុល្លារ។


ទី២៖ លោក Zhou Yahuiជនជាតិ​ចិន អាយុ ៣៨ ឆ្នាំ ជា​ស្ថាបនិក​និង​ប្រធាន​ក្រុមហ៊ុន Kunlun Inc.មានទ្រព្យ​សម្បត្តិ​សរុប២,២ ពាន់​លាន​ដុល្លារ។


ទី១៖ លោក ArunPudurជនជាតិ​ឥណ្ឌា អាយុ ៣៧ ឆ្នាំ ជា​នាយ​ប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍ SoftwareCelframeមានទ្រព្យ​សម្បត្តិ​សរុប៤ ពាន់​លាន​ដុល្លារ៕
















© រក្សាសិទ្ធិដោយ thmeythmey.com