ព័ត៍មានសុខភាព
សុខភាព៖ វិធី​បំបាត់​អាកា​រៈ ឈឺភ្នែក
22, May 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

បើសិនជា​អ្នក​ឈឺភ្នែក​មែន យើង​មាន​វិធីសាស្ត្រ​មួយចំនួន ដែល​អ្នក​អាចធ្វើ​ដោយ​ខ្លួនឯងបាន ដើម្បី​បន្ថយ​អាកា​រៈ​រប​ស់វា។



ប្រើ​ទឹក​បន្តក់​ភ្នែក
ការប្រើប្រាស់​ទឹក​បន្តក់​ភ្នែក អាចជួយ​ផ្តល់​សំណើម​ដល់​ភ្នែក ដែល​កំពុងតែ​ស្ងួត និង​អាច​បំបាត់​ការឈឺ​ភ្នែក​ដែរ។ អ្នក​ក៏​អាច​ប្រើ​ទឹក​សេរ៉ូម​ប្រៃ ឬ​ថ្នាំ​បន្តក់​ភ្នែក​បានដែរ។ មិនត្រូវ​ពឹងផ្អែក​តែ​លើ ទឹក​បន្តក់​ភ្នែក​រហូត​នោះទេ។ បើសិនជា​អ្នក​ប្រើ​វា​ញឹកញាប់​នោះ ចូរ​ប្រាកដថា ទឹក​នោះ មិនមែនជា​ប្រភេទ​ថ្នាំ​ឡើយ។ ការប្រើ​ថ្នាំ​បន្តក់​ភ្នែក​ច្រើនពេក អាច​នឹង​ធ្វើឱ្យ​បញ្ហា​ភ្នែក កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​ទេ។

ប្រើ​អ្វីដែល​ក្តៅ ស្អំ​ភ្នែក
ការប្រើប្រាស់​របស់​ក្តៅ មក​ស្អំ​ភ្នែក អាចជួយ​បន្ធូរ​សាច់ដុំ​នៅ​ជុំវិញ​ភ្នែក បន្ថយ​សម្ពាធ​ភ្នែក និង​ការ​អស់កម្លាំង​របស់​ភ្នែក​បាន។ អ្នក​អាច​ប្រើ​របស់​ដែល​ស្ងួត ឬ​សើម អាស្រ័យ​ទៅតាម​អ្វី ដែល​អ្នក​យល់ថា​ល្អ​បំផុត សម្រាប់​អ្នក។ បើសិនជា​អ្នក​ពាក់​វ៉ែនតា ចូរ​ដោះ​វា​ចេញ មុនពេល​ស្អំ។
•    សម្រាប់​របស់​ដែល​ស្ងួត អ្នក​ក៏​អាច​ប្រើ​អង្ករ ឬ​សណ្តែក ដាក់​ក្នុង​កញ្ចប់​ក្រណាត់​មួយ ហើយ​ចង់​មុខ​ឱ្យ​ជិត បន្ទាប់មក ដាក់​ក្នុង​ម៉ាស៊ីន Microwave រយៈពេល ៣០ នាទី រហូតដល់​វា​ក្តៅ​ល្មម ប៉ុន្តែ កុំឱ្យ​ក្តៅ​ពេក។ បន្ទាប់មក អ្នក​អាចយ​កវា មក​ស្អំ​ភ្នែក​បាន​ហើយ។
•    សម្រាប់​របស់​ដែល​សើម ចូរ​យក​ក្រណាត់​សើម ហើយ​ស្អាត ឬ​កន្សែងពោះគោ​ដែល​ក្តៅឧណ្ហៗមាន​ជាតិ​ទឹក ក៏​អាច​ប្រើ សម្រាប់​ស្អំ​ភ្នែក​បានដែរ។

ប្រើ​បាតដៃ​ស្អំ​ភ្នែក
ការប្រើប្រាស់​បាតដៃ ដើម្បី​ស្អំ​ភ្នែកថ្នមៗ អាច​បន្ថយ​ការ​មាន​សម្ពាធ​នៅ​ភ្នែក និង​បំបាត់​ការឈឺ​ចាប់បាន។ ចូរ​សង្កត់​បាតដៃ​អ្នក លើ​ភ្នែក​ដែល​ឈឺ​នោះថ្នមៗ រយៈពេល ៣០ វិនាទី សម្រាក​ម្តង រហូតដល់ លែង​សូវ​ឈឺ​ទៀត។

បង្វិល​គ្រាប់ភ្នែក
ការ​បង្វិល​គ្រាប់ភ្នែក ក៏​អាចជួយ​បំបាត់ ការ​មាន​សម្ពាធ​នៅ​ភ្នែក​បានដែរ។ ចូរ​បិទ​ភ្នែក ហើយ​ផ្តោត​សំខាន់ ទៅលើ​ការដកដង្ហើមជ្រៅៗ ខណៈពេល​កំពុងតែ​បង្វិល​ភ្នែក​នោះ។
•    ចូរ​បង្វិល​គ្រាប់ភ្នែក តាម​ទ្រនិចនាឡិកា។ បន្ទាប់មក បញ្ច្រាស​ទ្រនិចនាឡិកា​វិញ។
•    ចូរ​ធ្វើបែបនេះ ម្តង​ហើយ​ម្តងទៀត រហូតដល់ ២០ ដង។ ចូរ​ចាប់ផ្តើម​ដោយ​យឺត និង​កាន់តែ​លឿនទៅ។
•    ចូរ​ធ្វើបែបនេះ ពីរ​ទៅ​បួន​ដង​ក្នុង​មួយថ្ងៃ។

ឧស្សាហ៍​ឱ្យ​ពេលវេលា​ភ្នែក​សម្រាក
ចូរ​ផ្តល់​ពេលវេលា​ដល់​ភ្នែក​អ្នក បាន​សម្រាក​ច្រើនដង​ផង ក្នុងមួយថ្ងៃៗដោយ​ប្រើ​ក្បួន ២០-២០-២។ មានន័យថា ជា​រៀងរាល់ ២០ នាទី សម្រាក និង​មើល​អ្វី​ផ្សេង​យ៉ាងហោចណាស់​ចំងាយ ២០ ហ្វី​ត (៦ម៉ែត្រ) រយៈពេល​យ៉ាងហោចណាស់ ២០ វិនាទី។ ការ​សម្លឹងមើល​កញ្ចក់​កុំព្យូទ័រ​រយៈពេល​យូរ ដោយ​មិន​សម្រាក​សោះ ក៏​អាចធ្វើឱ្យ​ឈឺភ្នែក ឈឺក្បាល និង​ឈឺ​សាច់ដុំ​បានដែរ។

ចូរ​ព្យាយាម​ក្រោកឈរ ដើរ​ចុះឡើង​ចេញពី​កន្លែងធ្វើការ ជា​រៀងរាល់​ម៉ោង ព្រោះ​វា​នឹង​ជួយ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ និង​រក្សា​ភ្នែក កុំ​ឱ្យមាន​សម្ពាធ​ខ្លាំង​បាន៕

ផ្តល់សិទ្ថិដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com