ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ត្រី​រកស៊ី​ផ្លូវភេទ​ព្រួយបារម្ភ​ពេល​ភ្ញៀវ​នាំទៅ​កន្លែង​ស្ងាត់ «ប្លន់» យក​ទ្រព្យសម្បត្តិ
23, May 2015 , 8:00 pm        
រូបភាព
កញ្ញា ស្រីមុំ បាន​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​អស់​រយៈ​ជាង២ឆ្នាំ​មកហើយ។ ក្នុង​របរ​រកស៊ី​ផ្លូវភេទ​នេះ ស្រីមុំ បាន​ជួប​បញ្ហា​ប្រឈម​ជាច្រើន ដូច​ជាការ​មើលងាយ បំពាន​កេ​រ្ដ៍​ខ្មាស និង​ការមិន​ឲ្យ​តម្លៃ​លើ ស្រីមុំ ពី​សំណាក់​ភ្ញៀវ​ជាដើម។ លើសពីនេះ​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅពេល​ទៅជា​មួយ​ភ្ញៀវ ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​ស្រីមុំ ដែល​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​នេះ​ផងដែរ។ បើតាម​ការបកស្រាយរ​បស់​ស្ត្រី​វ័យ២៦ឆ្នាំ​រូបនេះ ការចាញ់បោក​មិត្តភក្ដិ​ជា​កត្តា​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ជីវិត ដែល​ធ្វើ​ឲ្យ ស្រីមុំ ធ្លាក់ខ្លួន​រកស៊ី​ផ្លូវភេទ​នេះ។ ទន្ទឹមនឹង​ភាពឈឺចាប់​នេះ កញ្ញា ស្រីមុំ ក៏​ផ្ញើ​សារ​ទៅកាន់​យុវវ័យ ជា​ស្ត្រី​ដែល​កំពុង​សិក្សា ត្រូវ​ចៀសវាង​ការសប្បាយ​ភ្លើតភ្លើន ដែល​អាច​នាំ​ឲ្យ​ខ្លួន​ធ្លាក់​ដល់​ផ្លូវខុស (រកស៊ី​ផ្លូវភេទ)។



ជា​បន្ដ​សូម​លោកអ្នក​នាង ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ស្រីមុំ ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ ជាមួយ​លោក រំដួល ចិត្រា​ អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ចថ្មីៗ ជុំវិញ​បញ្ហា​ប្រឈម​របស់​ស្ត្រី​រកស៊ី​ផ្លូវភេទ ដូចតទៅ៖

សូម​ស្ដាប់​សំឡេង៖




© រក្សាសិទ្ធិដោយ thmeythmey.com