ព័ត៍មានសុខភាព
សុខភាព៖ វិធីសាស្ត្រ​ដើម្បី​រក្សា​ភាព​រ៉ូ​ម៉ែន​ទិច​ក្រោយពី​មានកូន​តូច​រួច
09, Apr 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថិតក្នុង​ជីវិត​រៀបការ​រួច​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​អាច​ក្លាយទៅជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​ដល់ ពេលដែល​មានកូន​ហើយ អតិ​ភាព​របស់​អ្នក​ទំនងជា​ត្រូវ​ផ្លាស់ប្តូ​រហើយ ព្រោះតែ​កូន​ត្រូវការ​គូស្នេហ៍​របស់​អ្នក​ជាប់​រហូត។ ដូច្នេះ​ដើម្បី​រក្សា​ជីវិត​ប្រកបដោយ​ភាពស្រស់​បំព្រង​ទៀត​នោះ យក​ល្អ​អ្នក​គួរតែ​ធ្វើ​ទៅតាម​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ។



ប្រើពេល​វេលា​នៅ​ជាមួយគ្នា​ខ្លះ

វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​អ្នកត្រូវការ​នៅ​ជាមួយគ្នា​បង្កើត​អារម្មណ៍​ស្នេហា​ម្តងទៀត។ ចាប់តាំងពី អ្នក​មិន អាច​ចាក​ចេញពី​កូន​បាន​នោះ អ្នក​គួរ​សុំ​ជំនួយ​ពី​សាច់ញាតិ ឬ​មិត្តភក្តិ​អោយ​មើលថែ​មួយរយៈ​សិន​ក៏បាន​ដែរ។ នៅពេល​អ្នក​នៅ​ជាមួយគ្នា ចូរ​ធ្វើ​រឿង​ទាំងឡាយណា​ដែល​អ្នក​ចូលចិត្ត​ធ្វើ​ជាមួយគ្នា​ទៅ។

ឈប់​រស់នៅក្នុង​ស្ថានភាព​កាលពីមុន​ទៀត​ទៅ
មែនហើយ អ្នក​ប្រហែល​ជាមាន​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​មុនពេល​អ្នក​មានកូន ប៉ុន្តែ​រឿងនេះ​ក៏​ជា​ដំណាក់កាល​ជីវិត​មួយ​របស់​អ្នក​ដែរ​ក្នុងការ​បំភ្លេច​នូវ​អនុស្សាវរីយ៍ចាស់ៗដែល​ឥតប្រយោជន៍ តែ​អ្នក​អាច​សាកល្បង​បង្កើត​នូវ​រឿងថ្មីៗដែល​ជួយ​អោយ​សប្បាយចិត្ត​វិញ​ទៅ។ កូន​គួរតែ​អាចជួយ​រក្សា​ចំណងស្នេហា​អ្នក​បាន​ច្រើនជាង​ការឈ្លោះគ្នា។ ចូរ​ចាំ​ថា មជ្ឈដ្ឋាន​ដែល​សប្បាយចិត្ត​នោះ​គឺ​ជួយ​អោយ​កូន​មានការ​លូតលាស់ និង​រៀនសូត្រ​បាន​កាន់តែ​ល្អ។

មិនត្រូវ​ឈប់​រួមភេទ​ឡើយ

គ្មាន​ហេតុផល​ណាមួយ​ដែល​ត្រូវ​ឈប់​រួមភេទ​ដោយសារតែ​អ្នកមាន​កូន​ឡើយ។ ចូរ​យល់ថា អ្នក​ប្រហែលជា​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ចូរ​ធ្វើ​វា​អោយបាន​ទៅ។ អ្នក​អាច​ជំនួស​ការរួម​ភេទ​នៅពេល​យប់​មក​ពេលព្រឹក​វិញ​បាន។

ប្រើប្រាស់​បច្ចេកវិទ្យា
អ្នក​អាច​រក្សា​ការទំនាក់ទំនង​គ្នា​បាន​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដូចជា ការសរសេរ​សារ​ជា​អក្សរ ឬ​ទូរស័ព្ទ​ហៅ​គ្នា​ទៅវិញទៅមក​នៅពេល​ថ្ងៃ។ រឿងនេះ​នឹង​ជួយ​ពង្រឹង​ដល់​ចំណងស្នេហា​របស់​អ្នក។ ចូរ​ប្រាប់​គាត់​ថា​អ្នក​ស្រឡាញ់​គាត់​ប៉ុណ្ណា​ទៅ ឬក៏​មិនបាច់​រងចាំ​មើល​គេ​ថា​ទទួលបាន​នូវ​ក្តី​ស្រឡាញ់​ឡើយ៕

ផ្តល់សិទ្ធិ​ដោយ​www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com