ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រៅពី​សម្តេច ម៉ែ ទ្រង់​រណឫទ្ធិ ក៏បាន​ថវិកា​ពី​លោក ហ៊ុន សែន ផងដែរ​ដើម្បី​ព្យាបាល​អ្នក​ម្នាង
25, May 2015 , 8:39 pm        
រូបភាព

ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​ក្រោយ​ពិធីរាប់បាត្រ​នៅ​ព្រះអង្គ​ដង​កើ កាលពី​ថ្ងៃទី២៤ ឧសភា​ថា សម្ដេចម៉ែ នរោត្តម មុនិនាថ សីហនុ និង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រទាន និង​ផ្ដល់​ថវិកា ក្នុង​ការជួយ​រំលែក ដល់​ការចំណាយ​ព្យាបាល​អ្នក​ម្នាង អ៊ុក ផល្លា ដែរ​នាពេល​កន្លងមក។


ស្តាប់​សំឡេង



អ្នក​ម្នាង អ៊ុក ផល្លា នៅពេលនេះ​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​ប្រទេស​ថៃ ក្រោយពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី ២៥ មេសា​កន្លងទៅ។
បើតាម​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​បញ្ជាក់ថា អ្នក​ម្នាង អ៊ុក ផល្លា មាន​សុខ​ភាពល្អ​ច្រើន​ឡើងវិញ​ហើយ។ តែ​យ៉ាងណា​អ្នក​ម្នាង​អ៊ុក ផល្លា ត្រូវការ​ពេលវេលា​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​បន្តទៀត រហូតដល់​ជាសះស្បើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com