ពីនេះ ពីនោះ
បុគ្គលិក​ដែល​គួរ​ដំឡើង និង​មិនគួរ​ដំឡើង​ប្រាក់ខែ!
27, May 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
នៅក្នុង​ស្ថាប័ន​មិន​ថា ឯកជន ឬ​រដ្ឋ ឬ​ស្ថាប័ន​អង្គការ​ទេ គេ​តែងតែ​សង្កេតឃើញ​មាន​វត្តមាន​បុគ្គលិក​ពីរ​ប្រភេទធំ។ បុគ្គលិក ផលិតភាព និង​បុគ្គលិក​គ្មាន​ផលិតភាព។ តើ​បុគ្គលិក​ប្រភេទ​ណា​គួរ​ត្រូវបាន​ដំឡើង​ប្រាក់ខែ​លឿន និង​តំណែង​លឿន ហើយ​បុគ្គលិក​ប្រភេទ​ណា​មិនគួរ​ផ្តល់អោយ​នោះ?



បុគ្គលិក​ដែល​គួរ​ត្រូវ​ដំឡើង​ប្រាក់ខែ និង​តំណែង​លឿន​បំផុត
ទី១ បុគ្គលិក​មានចំណេះដឹង​ជំនាញ​ពិតប្រាកដ
ទី២ ចំណេះដឹង​ជំនាញ​មានការ​អភិវឌ្ឍន៍​ជា​លំដាប់
ទី៣ មានគំនិត​ឆ្នៃប្រឌិត​ច្រើន
ទី៤ ប្រសិទ្ធិភាព និង​ផលិតភាព​ការងារ​ខ្ពស់
ទី៥ លឿន​នៃ​ការងារ​លឿន
ទី៦ មានការ​តាំងចិត្ត​ខ្ពស់។ ការតាំង​ចិត្ត​មាន​លក្ខណៈ​ជា​និរន្តរ៍។ មានការ​ទទួលខុសត្រូវ​ខ្ពស់
ទី៧ មានគំនិត​រៀន​ហើយ រៀន​ទៀត រៀន​មិនចេះចប់
ទី៨ អភិវឌ្ឍ​ចំណេះ​ទាំងអស់ និង​តម្រង់ទិស​ខ្លួនឯង​អោយក្លាយ​ទៅជា​ថ្នាក់ដឹកនាំ
ទី៩ ស្មោះត្រង់ ចាត់ទុក​ក្រុមហ៊ុន​ជា​ឆ្នាំងបាយ និង​ជា​ផ្ទះសម្បែង​របស់ខ្លួន
ទី១០ សុភាពរាបសា មាន​ទំនាក់ទំនង​ល្អ
ទី១១ ធ្វើ​ការមិន​ប្តូរ​នឹង​ប្រាក់ខែ មានន័យថា ធ្វើការ​ងារ​អោយ​លើសពី​ប្រាក់ខែ​ដែល​គេ​ផ្តល់អោយ

បុគ្គលិក​ដែល​មិនគួរ​ដំឡើង​តំណែង និង​ប្រាក់ខែ
ទី១ គ្មាន​ចំណេះដឹង​ជំនាញ​ពិតប្រាកដ
ទី២ មិន​ចង់​អភិវឌ្ឍ​ខ្លួនឯង
ទី៣ មិន​ស្មោះត្រង់
ទី៤ ចាក់​ចូ​ច រករឿង​គេឯង​នៅក្នុង​ស្ថាប័ន
ទី៥ ពូកែ​អែបអប​ថ្នាក់លើ​ដើម្បី​បាន​ផលប្រយោជន៍​ដោយ​មិន​ធ្វើការ
ទី៦ បំផ្លាញ​ស្ថាប័ន​គ្រប់​រូបភាព។ មិន​ចាត់ទុក​ស្ថាប័ន​ជា​ផ្ទះ និង​ជា​ឆ្នាំងបាយ
ទី៧ ធ្វើការ​ប្តូរ​នឹង​ប្រាក់ខែ
ទី៨ ជាម​នុស្ស I don’t care គ្រប់​រឿង​របស់​ស្ថាប័ន។ ធ្វើ​ការងារ​ខ្ជីខ្ជា
ទី៩ ធ្វើការ​បណ្តើរ មើល​ម៉ោង​បណ្តើរ

កំណត់ចំណាំ៖ អតីតភាព​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការងារ​ប៉ុណ្ណោះ។ ប៉ុន្តែ​វា​មិនមាន​តម្លៃ​ខ្លាំង​ណាស់ណា​ប៉ុន្មាន​ទេ។ ប្រាក់ខែ​ត្រូវបាន​គេ​គិត​ដោយ​ផ្អែកលើ​អតីតភាព​ការងារ​ខ្លះ​ដែរ តែ​មិនមែនជា​រឿង​ចាំបាច់​នោះទេ។ បុគ្គលិក​ខ្លះ យល់​ខុស ផ្តេកផ្តួល​ទៅលើ​អតីតភាព​ជ្រុល​ពេក​នាំអោយ​ខកខ្លួន។ សម្រាប់​ថៅកែ ប្រសិទ្ធិភាព ផលិតភាព លឿន​នៃ​ការងារ កម្រិត​នៃ​ភាព​វៃឆ្លាត​នឹង​ការងារ គឺជា​ផ្នែក​សំខាន់​ដែល​ត្រូវបាន​គេ​វាយតម្លៃ​អោយ​ឡើង​តំណែង និង​ប្រាក់ខែ៕


© រក្សាសិទ្ធិដោយ thmeythmey.com