សង្គមអន្តរជាតិ​
អន្តរជាតិ
មហាសេដ្ឋី​លំដាប់​ទីមួយ​របស់​ចិន បាត់​បង់លុយ ១៥ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​កន្លះ​ម៉ោង
28, May 2015 , 8:19 am        
រូបភាព
ដោយ:

លោក Li Hejun ដែល​បាន​គ្រង​តំណែង​ជា អ្នកមាន​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​ចិន​នោះ បាន​ខាតបង់​ប្រា​ក់រហូ​តដល់ ១៥ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​តែ​កន្លះ​ម៉ោង​តែប៉ុណ្ណោះ បន្ទាប់ពី​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​គាត់ បាន​ធ្លាក់ចុះ​ជិត​ពាក់កណ្ដាល។ នេះ​បើ​យោងតាម CNBC ។



ប្រភព​ដដែល​ក៏បាន​ផ្សាយ​ឲ្យ​ដឹងថា តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​Hanergy Thin Film Power Groupរបស់លោក​Liបាន​ធ្លាក់ចុះ​ជិត​ពាក់កណ្តាល​នៅក្នុង​ការជួញដូរ​មួយ​កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​នេះ ហើយ​លោក Li មិនបាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​នោះទេ។

ការខាតបង់​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ អាច​នឹងធ្វើ​ឲ្យ​លោក Li Hejun ជា​អ្នក​ដែល​ខាង​បង់ប្រាក់​ច្រើនជាងគេ​ក្នុងពេល​ដ៏​ខ្លី នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការខាតបង់​ប្រាក់​របស់​មហាសេដ្ឋី។ទ្រព្យសម្បត្តិ​សរុប​របស់លោក Li Hejunគឺមាន​ប្រមាណ​ជា ៣០ ពាន់​លាន​ដុល្លារ​នៅមុន​ពេល​ភាគហ៊ុន​បាន​ធ្លាក់ចុះ។

មុនពេល​មានការ​ធ្លាក់ចុះ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​Hanergyនេះ​ក្រុមអ្នកវិភាគ​បាន​អះអាងថា ភាគហ៊ុន​នេះ​បាន​កើនឡើង​ច្រើនជាង ៥ ដង​បើ​គិត​ចាប់ពី​ខែកញ្ញា ឆ្នាំ ២០១៤ មក​នោះ។ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា​និយ័ត​ករ​ផ្សារ​ហ៊ុន​ក្នុង​ទីក្រុង​ហុងកុង​កំពុងតែ​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ ដោយ​អាជ្ញាធរ​បានចាត់ទុក​ថា អាច​នឹងមាន​ឧបាយកល​ណាមួយ​នៃ​ការទម្លាក់​តម្លៃ​នៅ​ទីផ្សារ​ភាគហ៊ុន​នេះ។

សូមបញ្ជាក់ថា នៅក្នុង​សប្តាហ៍​នេះដែរ មហាសេដ្ឋី​អចលនទ្រព្យ​និង​អេ​ឡិច​ត្រូ​និ​ច​ក្នុង​ទីក្រុង​ហុងកុង​លោក Pan Sutongក៏​ធ្លាប់បាន​ខាង​បង់ប្រាក់​យ៉ាងច្រើន​ផងដែរ គឺ​រហូតដល់១១ ពាន់​លាន​ដុល្លារ​ផងដែរ។ខណៈពេលដែល​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុនធំៗទាំងពីរ​របស់គាត់ គឺ​ក្រុមហ៊ុន​Goldin Financial និង​Goldin Property បាន​ធ្លាក់ចុះ​ជាង ៤០ ភាគរយ៕


© រក្សាសិទ្ធិដោយ thmeythmey.com