ជាតិ
សង្គមជាតិ
មនុស្ស៧នាក់​ស្លាប់ និង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
29, May 2015 , 8:28 am        
រូបភាព
មនុស្សម្នា​ក់បាន​ស្លាប់ និង៦នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៣លើក នៅ​ទូទាំងប្រទេស​កាល ពីថ្ងៃ​ទី២៨ខែឧសភា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ទាំង៣លើកនោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប៥គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៤គ្រឿង  និង​រថយន្ត​ធុន​តូច១គ្រឿង។ មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​ល្មើស​ល្បឿន២លើក មិន​ប្រកាន់​ស្តាំ១លើក  ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៥នាក់។

ដោយឡែក​រថយន្ត​ដែល​រង​ពិន័យ​មាន​ចំនួន៦៤២គ្រឿង និង​ដោយឡែក​ម៉ូតូ​ចំនួន១,៣២៥គ្រឿង៕





© រក្សាសិទ្ធិដោយ thmeythmey.com