អត្ថបទពាណិជ្ជកម្ម
ឡូយ​ម៉េ​ស! មាស សុខ​សោភា ត្រូវបាន​អញ្ជើញ​ចូលរួម​សម្ពោធ Huawei P8 ប្រចាំ​តំបន់​អាស៊ាន
29, May 2015 , 1:12 pm        
រូបភាព
ដោយ: ថ្មីៗ


ជា​កិត្តិយស​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​កំពូល​តារាចម្រៀង មាស សុខ​សោភា ដែល​ត្រូវបាន​អ​ញ្ចើ​ញ​ឲ្យ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​សម្ពោធ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​របស់​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ 3 ពិភពលោក ម៉ូ​ដែល Huawei P8 ប្រចាំ​តំបន់​អាស៊ី​នៅ​ថ្ងៃទី28 និង29ខែឧសភា​ឆ្នាំ 2015 នៅ​Centara Grand and Bangkok Convention Centre ទីក្រុង​បាងកក​ប្រទេស​ថៃ។


កញ្ញា​មាស​សុខ​សោភា​នឹង​ច្រៀង​ចម្រៀងល្បីៗរបស់ខ្លួន​ជាមួយ​តារាចម្រៀងល្បីៗរបស់​ថៃ​ក៏ដូចជា​តារាភាពយន្ត​Alexដែលជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​របស់​Huawei ប្រចាំ​ប្រទេស​ថៃ​ព្រមទាំង​តារា​សម្ដែងល្បីៗមកពី​ប្រទេស​ភូមា​ឡាវ​ហុងកុង​និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដ៏ទៃទៀត​រួមទាំង​អ្នកសារព័ត៌មាន​ដៃគូ​ពាណិជ្ជកម្ម​សរុប​ប្រមាណ 600 នាក់។

ក្រៅពី​កំពូល​តារាចម្រៀង​មាស សុខ​សោភា ក៏មាន​ពិធីការនី​ដ៏​ល្បី អ្នកនាង ខៀវ សាន់​សា​ណា និង​ដៃគូ​ពាណិជ្ជកម្ម​ក្នុងស្រុក​របស់​ក្រុមហ៊ុន Huawei ដូចជា ហាង​លក់​ទូរស័ព្ទ​The One Mobile, ស៊ីវ​អេង, ស៊ីវ​អេង​II និង រតនា (សៀមរាប)និង​អ្នកសារព័ត៌មាន​ស្ថានីយទូរទស្សន៍​CTN, Hang Meas HDTV សារព័ត៌មាន ភ្នំពេញ​ប៉ុស្តិ៍ កោះសន្តិភាព និង​គេហទំព័រ​ព័ត៌មាន Sabay ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ដ៏​កក្រើក​ប្រចាំ​តំបន់​អាស៊ី​នេះ​ផងដែរ។

ក្រោយពី​បានធ្វើ​ឲ្យ​កក្រើក​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី 15 មេសា ឆ្នាំ 2015 កន្លងមក ឥឡូវនេះ Huawei P8 ដែល​អះអាង​ដោយ​ក្រុមហ៊ុន​Huawei ថា ជា​កំពូល​ស្មា​ត​ហ្វូ​ន​លំដាប់​ខ្ពស់បំផុត​បានមក​ដល់​តំបន់​អាស៊ី​ហើយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ប្រណីត​មួយ​នេះ នឹង​មកដល់​ប្រទេស​កម្ពុជា​ក្នុង ខែមិថុនា នេះ​ផងដែរ។

Huawei P8ជា​ស្មា​ត​ហ្វូ​ន​ដែល​រចនា​ឡើង​ដោយ​ប្រើ​លោហៈធាតុ​គុណភាព​ខ្ពស់ ជាមួយ​រូបរាង​ស្ដើង មាំ ប៉ុន្តែ​ស្រាល​ងាយស្រួល​កាន់ និយាយ​រួម​គឺមាន​រាង​ឡួ​យ​ឥតខ្ចោះ​តែម្ដង។ លើសពីនេះទៅទៀត Huawei P8ជា​សករាជ​ថ្មី​នៃ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ ផ្នែក​មុខងារ​កាមេរ៉ា​សម្រាប់​ថត​ក្នុង​ទី​ងងឹត អាច​ថត​ជាប់​ចលនា​ពន្លឺ​បាន មានមុខ​ងារ  Director Mode ដែល​អា​ចត​ភា្ជ​ប់​កា​ម៉េ​រា 3 ពី​ទូរស័ព្ទ 3 ផ្សេងគ្នា​ដើម្បី​ចាប់យក​រូបភាព​ពី​ប្លង់​ផ្សេងគ្នា និង​មុខងារពិសេសប្លែកៗជាច្រើន​ទៀត ក្នុង​ការជួយ​បង្កើត​ភាព​ច្នៃប្រឌិត និង​សម្រួល​ការងារ​ប្រចាំថ្ងៃ​របស់​អ្នកប្រើប្រាស់។ម៉ូ​ដែល​ថ្មី​Huawei P8 ស្តើង ស្រាល ពេញ​ដោយ​ប្រណីតភាព និង​ភាព​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់។

    ចំពោះ​តម្លៃ​វិញ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល ដែលមាន​រូបរាង​ឡូយ​មួយ​ទំហឹង បច្ចេកវិទ្យា​កា​ម៉េ​រា​ញាក់សាច់ អាច​ថត​ជាប់​ចលនា​ពន្លឺ​បាន មួយ​នេះ ត្រូវបាន​ក្រុមហ៊ុន​Huawei បង្ហើបរហៀងៗថា មិន​លើសពី 500 USD នោះទេ ចំណែក Huawei P8 lite មានតម្លៃ ក្រោម 250 USD។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រាល់​ការទិញ Huawei P8 និង Huawei P8 lite អតិថិជន​នឹង​ទទួលបាន​កញ្ចប់​ប្រូ​ម៉ូ​សិន​ពិសេស​Free ស៊ីម Smartនិង​ទឹកប្រាក់​ក្នុង​ប្រព័ន្ធ 120 USD ក្រៅ​ប្រព័ន្ធ 5 USD និង​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​ពេញ​មួយឆ្នាំ ឬ​ស្មើនឹង 48,000 MB (4,000 MB ក្នុង 1 ខែ សម្រាប់​រយៈពេល 12 ខែ) ។


(អត្ថបទ​ពាណិជ្ជកម្ម)




© រក្សាសិទ្ធិដោយ thmeythmey.com