អត្ថបទពាណិជ្ជកម្ម
ឌី​ជី​ចេញលក់​កញ្ចប់​សេវាកម្ម​ថ្មី អីុនធឺណែត​កាន់តែ​លឿន!
29, May 2015 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​យុគសម័យ​ថ្មី​នេះ អ៊ីនធឺណិត​គឺជា​ភ្នាក់ងារ​ដ៏​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់គ្នា មិនអាច​ខ្វះ​បាន ជាពិសេស​គឺ​សិស្ស-និស្សិត ដែល​អាចជួយ​សម្រួល​ដ​ល់​ការសិក្សា​ស្រាវជ្រាវ ការប្រាស្រ័យ​ទាក់ទង​គ្នា និង​ការចែករំលែក​ព័ត៌មាន ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​ការប្រើប្រាស់​អ៊ីនធឺណិត​មាន​សន្ទុះ​យ៉ាងខ្លាំង​ក្លា​គួរ​ឲ្យ​កត់សម្គាល់។ វា​ជា​មូលហេតុ​មួយក្រុម​ហ៊ុន​ឌី​ជី​អីុនធឺណែត​បានចេញ​លក់​នូវ​កញ្ចប់​សេវាកម្ម​ថ្មី​ល្បឿន​លឿន​បន្ថែម​ជាមួយនិង​តម្លៃ​សមរម្យ តាម​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ “Home Fiber Premium” និង​“Home Fiber” ។កញ្ចប់​សេវាកម្ម​ថ្មី​នេះ ឌី​ជី នឹង​ផ្តល់ជូន​នូវ​លក្ខណៈ​កាន់តែ​ងាយស្រួល​ជាង​មុន ដែល​អាចជួយ​ឲ្យ​ការងារ​របស់​អ្នកដំណើរ​ការ​ទៅ​យ៉ាង​រលូន​ឥត​ទាក់ រួមជាមួយ​នឹង​សេវា​កម្សាន្តផ្សេងៗ ដែល​កាន់តែ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ស្រស់បំព្រង និង​មិន​នឿយណាយ។

អត្ថប្រយោជន៍​នៃ​កញ្ចប់​សេវាកម្ម​ថ្មី​នេះ គឺ​លោក​អ្នកនឹង​ទទួលបាន​ល្បឿន​អីុនធឺណែត​ដែល​លឿន​មិន​ធ្លាប់មាន​ពី​ឌី​ជី។ចំពោះ​អតិថិជន​ដែលមាន​បំណង​ភ្ជាប់​សេវាកម្ម​អ៊ីនធឺណិត​ប្រើ​នៅតាម​ផ្ទះ​កញ្ចប់​Home Fiberថ្មី​ល្បឿន​អ៊ីនធឺណិត​ពី​3Mbps រហូតដល់ 5Mbpsក្នុង​តំលៃ​ត្រឹមតែ12.99$/ខែ​ដល់​កញ្ចប់​សេវាកម្ម​តំលៃ 18.99$/ខែ ដែល​ល្បឿន​ទាំងអស់នេះ​បូករួម 30Mbpsទៀត​ជា​ល្បឿន​អាប់​ឡូត។សម្រាប់​កញ្ចប់​សេវា Home FiberPremium ថ្មី​ដែលមាន​ល្បឿន​ចាប់ពី6 Mbpsរហូតដល់ 15Mbpsតំលៃ​ចាប់ពី29$/ខែ​រហូតដល់​តំលៃ 59$/ខែ​ជាមួយ​ល្បឿន​អាប់​ឡូត 50Mbpsបន្ថែម​ទៀតផង។មិនតែប៉ុណ្ណោះ សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់អីុនធឺណែត​ឌី​ជី​ស្រាប់ លោកអ្នក​អាចធ្វើ​ការផ្លាស់ប្តូរ​មក​ប្រើ​កញ្ចប់​សេវា​ថ្មី​នេះ​ផងដែរ ដោយ​គ្រាន់តែ​មក​បំពេញបែបបទ ជា​មូ​យ​ផ្នែក​បំរើ​អតិថិជន នៅ​ការិយាល័យ​របស់​ឌី​ជី​ជាការ​ស្រេច។

ក្រៅពី​កញ្ចប់​សេវាកម្ម​ចេញ​ថ្មី​ឌី​ជី​ក៏មាន​ការផ្ដល់ជូន​នូវ​សេវា​កាមេរ៉ា​សុវត្ថិភាព ល្បឿន​អាប់​ឡូត​រហូតដល់ 30Mbps តំលៃ​ត្រឹមតែ 6$/ខែ​ប៉ុណ្ណោះ។អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​លោកអ្នក​អាច​ទស្សនា​YouTube ក្នុង​គុណភាព HD ល្បឿន​ចាប់ពី​10Mbpsទៅដល់​20Mbps ជា​ល្បឿន​ដាច់ដោយឡែក​ពី​អីុនធឺណែត ហើយ​នៅ​អាច​ទស្សនា​គេហទំព័រ​ឌី​ជី​វើ​ល ដែល​ពោរពេញ​ទៅដោយ​កម្មវិធី​កម្សាន្តល្បីៗ  ដូចជា​គេហទំព័រ​www.komsan.tvដែលមាន​ភាពយន្តល្បីៗក្នុង​កំរិត​រូបភាព HDនិង​មាន​ជា​អក្សរ​ខ្មែរ​និង​អង់គ្លេស​រត់​ពីក្រោម​នៅពេល​និយាយ ព្រមទាំង​មាន​គេហទំព័រ www.p2push.net សម្រាប់​ការ​ដោ​ន​ឡូត​និង​ចែករំលែក​ឯកសារ​គ្នា​ទៅវិញទៅមក ហើយក៏​អាច​លេង​ហ្គេម​និង​ទិញ​ទំនិញ​អន​ឡាញ​ក្នុងតម្លៃពិសេសៗជាច្រើន​ទៀតផង។ អត្ថ​ប្រ​យោ​ជ​ន៏​មួយទៀត​ដែល​មិនអាច​បំភ្លេចបាន គឺ​អតិថិជន​ទាំងអស់​របស់​ឌី​ជី​ក៏​អាច​ទទួលបាន​កាត​សមាជិក​ឌី​ជី​ក្លឹប  ដោយ​ឥតគិតថ្លៃ សម្រាប់​បញ្ចុះ​តំលៃ​ពី​ជាង 150 ហាង​ដូចជា​ហាង​កាហ្វេ ហាង​លក់​សំលៀកបំពាក់ ហាង​អាហារ និង​មាន​ហាង​ជាច្រើន​ទៀត​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។ ហេតុនេះ ទើប​គ្រប់គ្នា​និយម​ចូលចិត្ត​ហៅថា “ឌី​ជី លើសពី​សេវាកម្ម​អីុនធឺណែត។

ចាប់ពី​ថ្ងៃនេះ​ទៅ​ដោ​ន​លោត​អី​ក៏​អស់​បារម្ភ​ដែរ ពី​ឌី​ជី​អីុនធឺណែត,លឿន​អី​លឿន​យ៉ាងនេះ!

អត្ថ​ប្រ​យោ​ជ​ន៏​ជាច្រើន​កំពុងតែ​រង់ចាំ​អ្នកភ្ជាប់​សេវា​ឌី​ជី​អីុនធឺណែត តាមរយៈ​លេខ​ទូរ​សព្ទ​លេខ 089/098 888 992/ 098 800 617 / 098 800 913 ឬក៏​តាម​គេហទំព័រ www.digi.com.kh




© រក្សាសិទ្ធិដោយ thmeythmey.com