កីឡាជាតិ
ស៊ន ដា​វីន៖ អត់​មាន​ឃើញលោកធំៗខាង​កីឡាប្រដាល់​សួរ​រឿង វ៉ន វីវ៉ា បាក់ដៃ​សោះ
23, Jun 2015 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន ដា​វីន បាន​សម្តែង​ការ​អាក់អន់​ចំពោះ​ភាព​ព្រងើយកន្តើយ​របស់​ថ្នាក់ដឹកនាំ​កីឡាប្រដាល់​ដែល​មិន​អើពើ​រឿង​ស្វាមី​របស់ខ្លួន គឺ​កីឡាករ​ប្រដាល់ វ៉ន វីវ៉ា ដែល​បាន​បាក់ដៃ នា​ការប្រកួត​ជាមួយ​កីឡាករ​ស៊ុយអែត Carl Pechsamangymនៅលើ​សង្វៀន​ប៉ុស្តិ៍​បាយ័ន កាលពី​ថ្ងៃអាទិត្យ។



ដា​វីន ដែលជា​ម្ចាស់​មេដាយប្រាក់​ស៊ី​ហ្គេម កាលពី​ឆ្នាំ២០១៣ បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​ថ្ងៃទី២៣ ខែមិថុនា នេះ​ថា៖ «អត់​មាន​ឃើញលោកធំៗខាង​កីឡាប្រដាល់​សួរ​រឿង វ៉ន វីវ៉ា បាក់ដៃ​សោះ!កីឡា​អើយ​កីឡា ចឹ​ង​ហើយ​ប្ដី​ខ្ញុំ​នៅ​ស្រលាញ់​ប្រដាល់​មិន​ចង់​ឈប់​ទៀត​គ្មាន​រវល់​បន្តិច​សោះតែ​ម្ដង វ៉ៃ​ម្ដង​បាន​ប៉ុន្មាន?»។

នា​ជំនួប​ជាមួយ​កីឡាករ​ស៊ុយអែត​នោះ វ៉ន វីវ៉ា បាន​បាក់ឆ្អឹង​ដៃ​ឆ្វេង ហើយ​បច្ចុប្បន្ន គេ​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម៕




© រក្សាសិទ្ធិដោយ thmeythmey.com